អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte វ័យ៧៩ឆ្នាំត្រូវបាន ICC ចាប់ខ្លួនភ្លាមៗពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនាពេលកន្លងទៅ….

ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីហ្វីលីពីនដ៏ល្បី ដែលគេស្គាល់ថាជាបុរសខ្លាំងនិងដាច់អហង្ការលោក Rodrigo Duterte មានវ័យ៧៩ឆ្នាំ ពីទីក្រុងម៉ានីលទៅកាន់ទីក្រុងហុងកុងត្រូវបានគេសង្ស័យថាលោកគឺព្យាយាមគេចខ្លួនពីដីកាចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC ជុំវិញសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងសកម្មភាពបង្ក្រាបគ្រឿងញៀនយ៉ាងសាហាវយ៉ាងកក្រើកអំឡុងពេលលោកកាន់អំណាចជាប្រធានាធិបតីដែរ។ លោក Duterte និងកូនស្រីរបស់លោក ត្រូវគេចាប់ខ្លួនភ្លាមៗពេលមកដល់អាកាសយានដ្ឋានអន្តរជាតិម៉ានីល ខណៈកូនស្រីរបស់លោកបច្ចុប្បន្នមានឋានៈជាអនុប្រធានាធិបតីហ្វីលីពីន ដែលបានធ្វើជាវាគ្មិនដ៏សំខាន់មួយរូបក្នុងយុទ្ធនាការប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Southorn ក្នុងសង្កាត់ពាណិជ្ជកម្ម Wan Chai ដ៏មមាញឹកសម្រាប់បេក្ខជនជាសមាជិកព្រឹទ្ធសភាមកពីគណបក្សនយោបាយជាមួយរូបលោកដែរ នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់នានៅថ្ងៃទី១២ ខែឧសភាខាងមុខនៅក្នុងប្រទេសហ្វីលីពីន។ លើសពីនេះមានព័ត៌មានក្នុងស្រុកបានបញ្ជាក់ថាយុទ្ធនាការនោះគឺមានជនបរទេសនិងពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់បានស្រែកអបអរ និងគ្រវីទង់ជាតិជុំវិញកីឡដ្ឋាននេះដើម្បីស្តាប់លោក Duterte ថ្លែងសុន្ទរកថា។ នៅក្នុងសុន្ទរកថារបស់លោក Duterte នោះដែរគឺលោកបានបញ្ជាក់និងប៉ះពាល់លើរបាយការណ៍ព័ត៌មានរបស់ ICC ដែលអាចចេញដីកាការចាប់ខ្លួនមកលើលោក ហើយលោកបានលើកឡើងជាថ្មីម្តងទៀតថាលោកត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចូលពន្ធនាគាររបស់ ICC ។ កន្លងទៅដល់បច្ចុប្បន្ន ICC បាននឹងកំពុងស៊ើបអង្កេតលើករណីសម្លាប់មនុស្សដ៏សែនច្រើនដោយមន្រ្តីប៉ូលិស និងខ្មាន់កាំភ្លើង ក្រោមបទបញ្ជាបង្រ្កាបរបស់អតីតប្រធានាធិបតីរូបនេះថាជាយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ក្នុងប្រទេស ប៉ុន្តែវាបែរជាបានធ្វើឱ្យជនសង្ស័យជាពលរដ្ឋក្រីក្ររាប់ពាន់នាក់របស់ហ្វីលីពីនបានស្លាប់យ៉ាងអាណោចអាធមទៅវិញ។ ទោះជាយ៉ាងណាយើងនឹងរង់ចាំតាមដានបន្តនូវការកាត់ក្តីរបស់តុលការ ICC ជុំវិញបញ្ហានេះ ថាតើអ្វីទៅជាភាពប្រាកដប្រជានៃឬសគល់បង្រ្កាបគ្រឿងញៀនដ៏កក្រើករបស់អតីតប្រធានាធិបតី Rodrigo Duterte រូបនេះ ប៉ុន្តែបែរជាធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ច្រើន ទៅវិញ?

សម្រួលអត្ថបទ៖ សុផារិន្ទ