អង្គការពាណិជ្ជកម្មក្រៅប្រទេស ជប៉ុន (JETRO) ឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈ ប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅ ប្រទេស ជប៉ុន (JETRO) ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តព្រះសីហនុ។
ក្នុងជំនួបនេះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការវិនិយោគខេត្តព្រះសីហនុ លើហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ឆ្នេរ បន្ទប់ទឹកសាធារណៈ តាមបណ្តោយឆ្នេរ រូបសំណាក អាងប្រពិត្តកម្មទឹកកខ្វក់ជាដើម។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ និងបន្ត២០២៥ ១.ជួយសម្រួលដល់អ្នកវិនិយោគ ២.លើកទឹកចិត្តផ្នែកពន្ធ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនធុរកិច្ចមកពីប្រទេសវៀតណាម ថៃ និងចិន ដើម្បីឈ្វេងយល់ឱកាសវិនិយោគ និងគោលនយោបាយផ្សេងៗក្នុងការទាក់ ទាញវិនិយោគិនមកកាន់កម្ពុជា នឹងជួយបង្កើនឱកាសធុរកិច្ចនៃទំនាក់ ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា។