អគ្គលេខាធិការអង្គការ NATO ព្រមានថាជ័យជម្នះរបស់រុស្ស៊ីលើអ៊ុយក្រែន មិនមែននាំឲ្យខាតបង់ប្រាក់ខ្ទង់ប៊ីលានដុល្លារទេ គឺមានតែលើសពីទ្រីលានដុល្លារ និងបង់ខាតកម្លាំងសម្ព័ន្ធមិត្តរបស់ខ្លួន

អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ នេះថា ជ័យជម្នះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននឹងធ្វើឱ្យខូចខាត ដល់កម្លាំងដែលមិនចុះសម្រុងគ្នានៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក ហើយភាពជឿជាក់របស់រុស្ស៊ីអាចនឹងឲ្យយើងចំណាយប្រាក់អស់រាប់លានដុល្លារដើម្បីស្ដារស្ថានភាពឡើងវិញដែរ។ អង្គការណាតូបាននឹងកំពុងបង្កើនកងកម្លាំងរបស់ខ្លួននៅ តាមបណ្ដោយព្រំដែននាភាគខាងកើតរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី បេឡារុស្ស និងអ៊ុយក្រែន ដោយបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីរារាំងទីក្រុងមូស្គូ ពីការពង្រីកសង្គ្រាមរបស់ខ្លួនចូលទៅក្នុងទឹកដីនៃប្រទេសសមាជិកទាំង៣២នៃអង្គការរបស់ខ្លួនដែរ។ លោក Rutte បាននិយាយថា “ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាម បន្ទាប់មកការងារដែលត្រូវស្តារឡើងវិញគឺអង្គការណាតូជាអ្នកទទួលខុសត្រូវជាថ្មីម្តងទៀត វានឹងមានតម្លៃខ្ពស់ជាងអ្វីដែលយើងកំពុងគិតនៅពេលនេះទៅទៀត ទាក់ទងនឹងកំណើនចំណាយច្រើនលើសដើម លើសពីការបង្កើនផលិតកម្ម ឧស្សាហកម្មរបស់យើងផងដែរ ។ “វានឹងគ្មានខ្ទង់ចំណាយប៊ីលានដុល្លាទេ គឺវាមានតែខ្ទង់ទ្រីលានដុល្លារឡើងទៅ។ នេះជាអ្វីដែលលោកបានសង្កត់ធ្ងន់ នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស។ លោក Rutte បានទទូចថាអ្នកគាំទ្រអ៊ុយក្រែននៅប្រទេសលោកខាងលិចបានពង្រឹងការគាំទ្ររបស់ពួកគេចំពោះប្រទេសនេះដែរគឺជិតបីឆ្នាំមកហើយ បន្ទាប់ពីយុទ្ធនាការយោធាដ៏ពេញលេញ របស់រុស្ស៊ីបានចាប់ផ្តើមមក។ លោក Rutte បាននិយាយថា “យើងត្រូវតែផ្លាស់ប្តូររបត់នៃសង្គ្រាមបច្ចុប្បន្នឲ្យបាន” ដោយលោកបានបន្ថែមថាក្រុមលោកខាងលិច “មិនអាចអនុញ្ញាតឱ្យបញ្ហានេះឈប់នឹងថ្កល់ក្នុងសតវត្សទី ២១នេះបានទេ ដោយប្រទេសមួយឈ្លានពានប្រទេសមួយផ្សេងទៀតហើយព្យាយាមធ្វើអាណានិគមលើពួកគេ” សម្រាប់ពួកយើងគឺវាហួសសម័យហើយ។ ការថប់បារម្ភនៅក្នុងទ្វីបអឺរ៉ុបកំពុងកើនឡើងនៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump អាចនឹងស្វែងរកការបញ្ចប់សង្រ្គាមបានយ៉ាងឆាប់រហ័ស នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើលក្ខខណ្ឌដែលមិនអំណោយផលសម្រាប់អ៊ុយក្រែន ប៉ុន្តែលោក Rutte មើលទៅហាក់ដូចជាមានការប្រុងប្រយ័ត្នជាងមុន ប៉ុន្តែលោកព្យាយាមធ្វើអ្វីៗ ដោយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ទៅវិញ។ អតីតនាយករដ្ឋមន្ត្រីហូឡង់បាននិយាយថា “ប្រសិនបើយើងទទួលបានកិច្ចព្រមព្រៀងមិនល្អនោះវាមានន័យថាយើងគ្រាន់តែបានឃើញប្រធានាធិបតីរុស្ស៊ីក្នុងឋានៈដ៏ខ្ពស់ ជាមួយមេដឹកនាំមកពីកូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ប៉ុន្តែយើងនៅតែមិនអាចទទួលយកបានឡើយ៕ 

សម្រួលអត្ថបទ៖​សុផារិន្ទ