អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា របស់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំដោយ
មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមនួនផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
លោក លោកជាបសៅប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំបានធ្វើរបាយការណ៍ដោយគូបញ្ជាក់ថាសាខាគយនិងរដ្ឋាករខេត្តកំពង់ធំចាប់ផ្ដើមកសាងនៅថ្ងៃទី 5 ខែឧសភាឆ្នាំ 2023លើផ្ទៃដីប្រាំមួយពាន់ម៉ែត្រក្រឡាដែលក្នុងនោះរួមមានអាគាររដ្ឋបាលគឺជាន់អាគារស្នាក់នៅរបស់មន្ត្រីរោងម៉ាស៊ីនភ្លើងអាគារអាហារដ្ឋានចំណតរថយន្តរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដើម្បីបម្រើដល់ការត្រួតពិនិត្យទំនិញចេញចូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យលើកឡើងថា ភារកិច្ចសំខាន់របស់គយ និងរដ្ឋាករ គឺការងារកៀរគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ ព្រមទាំងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ជាមួយគ្នានោះ អគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំនិងមន្ត្រីទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ សម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ បន្តថា ដើម្បីអនុវត្តន៍ការគៀងគរចំណូលឲ្យមានប្រសិទ្ធភាព អង្គភាពសាខាគយ និងរដ្ឋាករទាំងអស់ ជាពិសេសការិយាល័យគយ និងរដ្ឋាករនៅតាមច្រកទ្វារដោយផ្ទាល់ ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារឲ្យបានល្អ ជាពិសេសការបង្កើនយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ ការរត់ពន្ធខុសច្បាប់ ដើម្បីប្រមូលគៀងគររកចំណូលឲ្យបានកាន់តែច្រើន ពោលគឺពង្រឹងការគ្រប់គ្រង ប្រមូលចំណូលឱ្យអស់សក្តានុពល ដើម្បីប្រមូលចំណូលចូលថវិការជាតិ។សូមជម្រាបថា អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់ បានផុសរូបរាងឡើង យ៉ាងប្រណិតតាមស្តង់ដារ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងជួយបង្កបរិយាកាសការងារកាន់តែល្អ ដល់មន្ត្រីគយ បន្តបំពេញការងារប្រមូលពន្ធកាន់តែល្អថែមទៀត ជាពិសេសជួយពន្លឿនកិច្ចការងារត្រួតពិនិត្យតាមស្តង់ដារ និងធានាបាននូវរាល់ទំនិញត្រឹមត្រូវតាមច្បាប់៕