អគារសិក្សា១ខ្នង ១២បន្ទប់ និងអគារទីចាត់ការ ១ខ្នង ៦បន្ទប់ នៅក្នុងសាលាបឋមសិក្សាបូរីកម្មករ ក្រុងព្រះសីហនុ ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ!

ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី ចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង១២បន្ទប់ និងអគារទីចាត់ការ របស់សាលាបឋមសិក្សាបូរីកម្មករ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា អគារសិក្សាថ្មី គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកជំទាវ។