ស្ថានកុងស៊ុលនៃសាធារណរដ្ឋស៊ីប ប្រចាំកម្ពុជា នាំយកអំណោយទូដាក់សម្ភារៈសិក្សាចំនួន ៤៨ ផ្តល់ជូនអង្គការអរុណរះកម្ពុជា Sunrise Cambodia

ស្ថានកុងស៊ុលនៃសាធារណរដ្ឋស៊ីប ប្រចាំកម្ពុជា ដឹកនាំដោយឯកឧត្តម សាឡា អ៊ីស្សា Salah Essa រួមនឹងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា ( CGTI ) ដឹកនាំដោយលោក Andrew Tey នាយកវិទ្យាស្ថាន បានសហការផ្តល់អំណោយទូរដាក់សម្ភារៈសិក្សាចំនួន ៤៨ ជូនដល់អង្គការអរុណរះកម្ពុជា Sunrise Cambodia ដែលជាមជ្ឈមណ្ឌលអប់រំ និងថែទាំសិស្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម សាឡា អ៊ីស្សា Salah Essa មានប្រសាសន៍ថា អំណោយសប្បុរសធម៌ ស្តីពី “អំណោយមួយ បេះដូងពីរ គ្រប់យ៉ាងសម្រាប់គំនិតភ្លឺថ្លា” ពីស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីប និង CGTI គឺបានបង្ហាញពីការធ្វើដំណើររបស់កុមារតាមរយៈការអប់រំត្រូវបានគាំទ្រមិនត្រឹមតែមេរៀនប៉ុណ្ណោះទេ ក៏បន្ថែមដោយសេចក្តីថ្លៃថ្នូរក្នុងការរស់នៅដល់សិស្សផងដែរ។ ការថែទាំអ្វីមួយដែលសាមញ្ញដូចជាសោចាក់ទូដាក់សម្ភារៈសិក្សាផ្ទាល់ខ្លួន បានផ្តល់ឱ្យពួកគេនូវភាពជាម្ចាស់ និងការគ្រប់គ្រងប្រចាំថ្ងៃ ប្រកបដោយភាពសុខដុមរមនា។ ការផ្តល់ជូនទូដាក់សម្ភារៈសិក្សាទាំងនេះ ជាកាយវិការសាមញ្ញមួយបង្ហាញអំពីសេចក្តីស្រឡាញ់  និងការយកចិត្តទុកដាក់ដល់សិស្សានុសិស្សលើសពីការបរិច្ចាក។

ឯកឧត្តម បន្តថា គំនិតផ្តួចផ្តើមនេះនឹងជួយឲ្យសិស្សគ្រប់រូបមានអារម្មណ៍ថាមានសុវត្ថិភាព បង្ហាញពីអំណាចនៃភាពជាដៃគូ និងមានតម្លៃ។ ជាមួយនេះដែរ ការចូលរួមបរិច្ចាគពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា CGTI នឹងឆ្លុះបញ្ចាំងឱ្យឃើញពីផ្នែកមួយដែលត្រូវផ្តល់ឱ្យសិស្សគ្រប់រូបនូវអារម្មណ៍នៃការទទួលខុសត្រូវ និងមោទនភាពក្នុងបរិយាកាសសិក្សាដ៏ប្រសើររបស់ពួកគេ។

លោកស្រី Geraldine Cox និងលោកស្រីTracey Shelton នាយិកាប្រចាំប្រទេសនៃអង្គការអរុណរះកម្ពុជា Sunrise Cambodia បានថ្លែងអំណរគុណដល់ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា និង វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជាCGTI ដែលបានផ្ដល់ទូដាក់សម្ភារៈសិក្សាដែលក្នុងន័យនេះ គឺបានផ្តល់ឱ្យសិស្សានុសិស្សទាំងអស់នូវភាពជាម្ចាស់ សេចក្តីស្រឡាញ់  និងការយកចិត្តទុកដាក់ដល់អនាគតរបស់ពួកគេ។ អង្គការអរុណរះកម្ពុជា មិនត្រឹមតែផ្ដល់ឱ្យកុមារនូវការរស់នៅប៉ុណ្ណោះទេ គឺបានផ្ដល់នូវការថែទាំ ការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែម ការសិក្សាភាសាបរទេសដូចជា ភាសាអង់គ្លេស និងភាសាចិន កម្មវិធីសិល្បៈ កីឡា ពិសេសកីឡាគុនខ្មែរ និងជំនាញមួយចំនួនទៀតផងដែរ៕