សំណាង១ក្នុង១ពាន់គ្រោះថ្នាក់! យន្តហោះក្រុមហ៊ុនអាកាសចរណ៍កាណាដា Delta Airlines ជិតចុះចតស្រាប់តែធ្លាក់ចុះក្រឡាប់ផ្ងារជើងនៅទីក្រុង Toronto មិនបណ្តាលឲ្យមនុស្សស្លាប់ប៉ុន្តែរបួស១៩នាក់

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ដែលបានហោះមកដល់និងបានចុះនៅអាកាសយានដ្ឋាន Pearson របស់ទីក្រុង Toronto ហើយ ស្រាប់តែរអិលធ្លាក់ និងក្រឡាប់ផ្ងាជើងនៅរសៀលថ្ងៃច័ន្ទនេះ ម៉ោងនៅកាណាដា ដោយហេតុការណ៍នេះបានបណ្តាលឲ្យមនុស្ស ១៩ នាក់រងរបួស ក្នុងនោះមាន ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះជាគ្រោះថ្នាក់ពេលចុះចតដែលខាងអាកាសយានដ្ឋានបានបញ្ជាក់នៅលើបណ្តាញសង្គម X របស់លោកបន្ថែមថា៖ ឧប្បត្តិហេតុនេះ បានកើតឡើងជាមួយជើងហោះហើរ Delta ហោះមកពី Minneapolis មានផ្ទុកអ្នកដំណើរចំនួន៧៦នាក់និងអាកាសយានិក៤នាក់ សរុប៨០នាក់នៅលើតួយន្តហោះនេះ ប៉ុន្តែជាសំណាងខ្លាំងណាស់ ដែលមិនបណ្តាលឲ្យនណាម្នាក់បាត់បង់ជីវិតនោះទេ គ្រាន់តែរបួសធ្ងន់ និង ស្រាល។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ។ ហើយជើងហោះហើរនៅអាកាសយានដ្ឋានដែលផ្ទុកអ្នកដំណើរច្រើនៗជាងអាកាសយានដ្ឋានកាណាដាផ្សេងទៀតក៏ត្រូវប្រកាសឲ្យផ្អាកដំណើរការប្រហែលជាពីរម៉ោងកន្លះដែរ។ យោងតាមរូបភាពវីដេអូពីកន្លែងកើតហេតុបង្ហាញថាយន្តហោះប្រភេទ Mitsubishi CRJ-900LR បានក្រឡាប់ផ្ងារជើងលើផ្ទាំងទឹកកកក្នុងបរិវេណអាកាសយានដ្ឋាន ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានព្យាយាមទាញឧបករណ៍សង្រ្គោះទម្លាក់ចុះ និង ជម្លៀសមនុស្ស។ ចំណែកក្រុមរថយន្តសង្គ្រោះ Ornge បាននិយាយថា ខ្លួនកំពុងដឹកជញ្ជូនអ្នករបួសជាកុមារម្នាក់ទៅកាន់មន្ទីរពេទ្យ SickKids របស់ទីក្រុង Toronto និងមនុស្សពេញវ័យ២នាក់ ទៅសង្រ្គោះបន្ទាន់ដោយសារពួកគេ របួសធ្ងន់ធ្ងរជាងគេ។ អាកាសយានដ្ឋានបាននិយាយបន្ថែមនៅបណ្តាញសង្គម X ទៀតថា “ក្រុមសង្គ្រោះបន្ទាន់កំពុងឆ្លើយតបជាមួយគ្រោះថ្នាក់នេះហើយ ដូច្នេះសូមកុំឲ្យសាច់ញាតិព្រួយបារម្ភពីក្រុមគ្រួសាររបស់ពួកគេ ពួកគេនឹងធ្វើឲ្សអស់លទ្ធភាព និង ស៊ើបអង្កេតលើហេតុការណ៍នេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ