សំណង់អគារផ្សារស្ទឹងមានជ័យចាស់ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង នឹងត្រូវរុះរើចោល និងសាងសង់ថ្មីជូនពលរដ្ឋឡើងវិញ

ភ្នំពេញ ៖ សំណង់អគារផ្សារស្ទឹងមានជ័យចាស់ ដែលបច្ចុប្បន្ន កំពុងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ ដល់អាជីករ និងអ្នកចូលទិញរបស់របរក្នុងផ្សារ។ ដោយឃើញពីសភាពបែបនេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យសំណង់អគារផ្សារស្ទឹងមានជ័យចាស់។

លោក អភិបាលខណ្ឌមានជ័យ បានអោយដឹងថា សំណង់អគារនេះ ជាសំណង់ប្រភេទចាស់បុរាណ សព្វថ្ងៃមាន ទំហំ១៣ម៉ែត្រ គុណ ១៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង សាងសង់ក្នុងអំឡុងមុនឆ្នាំ១៩៦០ មានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលងាយបង្កហានិភ័យ ដល់អាជីវករលក់ដូរ ក៏ដូចជាពលរដ្ឋ។ លោកអភិបាលខណ្ឌ បញ្ជាក់ថា អគារសំណង់សំណង់នេះ នឹងត្រូវរុះរើចោល និងសាងសង់ថ្មីជូនពលរដ្ឋឡើងវិញ។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរអោយអាជីវករលក់ដូរទាំងអស់ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ និងត្រូវសហការជាមួយប្រធានផ្សារ អោយបានល្អបំផុត ដើម្បីផ្តល់ភាពងាយស្រួល ចុះសិក្សាចំណុចទ្រុឌទ្រោម ក្នុងការរកវិធីសាស្រ្ត កុំអោយប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូនអាជីវករ៕