សិស្សានុសិស្សនាំគ្នាចូលសិក្សាវគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ឥតគិថ្លៃ ជាមួយសាស្ត្រាចារ្យល្បីៗ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា…

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្ដើមពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃតាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System ។

គួរបញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានី-ខេត្ត ដូចខាងក្រោមដូចជា៖ -វិទ្យាល័យឥន្ទ្រទេវី -វិទ្យាល័យកំបូល -វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង -វិទ្យាល័យទឹកល្អក់ – វិទ្យាល័យព្រែកឯង -វិទ្យាល័យបឹងប្រីយ៍ – វិទ្យាល័យជាស៊ីមចំរើនរដ្ឋ -វិទ្យាល័យហ៊ុនសែនប៊ុនរានីច្បារអំពៅ -វិទ្យាល័យហ៊ុនសែនពញាពន់ -វិទ្យាល័យហ៊ុនសែន ១មិថុនា -វិទ្យាល័យ ក្រពុំឈូក – វិទ្យាល័យ សអ.ព្រៃមើលង -វិទ្យាល័យ ហស.កោះអណ្ដែត – វិទ្យាល័យ គិរីវង់ -វិទ្យាល័យ សអ.ទន្លាប់
– វិទ្យាល័យ សអ. សូបិណ – វិទ្យាល័យ សុខអានភ្នំ -វិទ្យាល័យ ជា ស៊ីមតាកែវ –
វិទ្យាល័យ ហស ឈើទាល – វិទ្យាល័យ នរ.ណ.អង្គរនាប – វិទ្យាល័យ សម.អគ្គ.អង្គតាសោម – វិទ្យាល័យ សអ. ១ ឧសភា – វិទ្យាល័យ សអ.លាយបូរ – វិទ្យាល័យ ហស. ត្នោតជុំ – វិទ្យាល័យ អង្គរការ – វិទ្យាល័យ អង្គសង្គែ – វិទ្យាល័យ បារាយណ៍វិហារពីរ – វិទ្យាល័យ ព្រៃឈើទាល – វិទ្យាល័យបុសខ្នុរ –
វិទ្យាល័យហ៊ុនសែនចំការលើ – វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ – វិទ្យាល័យហ៊ុនសែនខ្ចៅ – វិទ្យាល័យហ៊ុនសែនស្គន់ – វិទ្យាល័យសម្តេចជួនណាត – វិទ្យាល័យហ៊ុនសែនចំការដូង – វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស – វិទ្យាល័យហ៊ុនសែនែកែវផុស
– វិទ្យាល័យស្ទឹងហាវ – វិទ្យាល័យហ៊ុនសែនស្មាច់ដែង – វិទ្យាល័យជាច – វិទ្យាល័យហ៊ុនសែនកំចាយមារ – វិទ្យាល័យហ៊ុនសែនតាគោក – វិទ្យាល័យប្រមូលព្រហ្ម – វិទ្យាល័យព្រែកក្របៅ – វិទ្យាល័យរស្មីសាមគ្គី – វិទ្យាល័យជ្រៃធំ – វិទ្យាល័យរមាសហែក – វិទ្យាល័យស្ទឹងសែន –
វិទ្យាល័យចំណាលើ – វិទ្យាល័យវង្សមានរិទ្ធ – វិទ្យាល័យសណ្តាន់ – វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច – វិទ្យាល័យព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី – វិទ្យាល័យហ៊ុនសែន រលាប្អៀរ – វិទ្យាល័យព្រះបាទសុរាម្រិត – វិទ្យាល័យក្រុងកំពង់ឆ្នាំង – វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ – វិទ្យាល័យតេជោទឹកហូត – វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ – វិទ្យាល័យហ៊ុនសែនទឹកផុស – វិទ្យាល័យហ៊ុនសែនទួលខ្ពស់ – វិទ្យាល័យសម្តេចឪ – វិទ្យាល័យហ៊ុនសែនសៀមរាប – វិទ្យាល័យបាយ័ន – វិទ្យាល័យ២៨មករា – វិទ្យាល័យកំពង់ស្ពឺ – វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចាន់ថ្នាល – វិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ – វិទ្យាល័យហ៊ុនសែនសំរោង ។

សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System បានពង្រីកខ្លួន ទៅកាន់វិទ្យាល័យសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន ៥ ខេត្ត។ វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយផងដែរ៕