សិស្សនុសិស្សនៃសាលាបឋមសិក្សា ជ័យឧត្តម ទទួលបានអំណោយសម្ភារៈសិក្សាពី ក្រុមហ៊ុនចិន China Railway Construction Corporation ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ

សិស្សនុសិស្សនៃសាលាបឋមសិក្សា ជ័យឧត្តម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ទទួលបានអំណោយសម្ភារៈសិក្សាពីក្រុមការងារសាខាអាស៊ីអាគ្នេយ៍នៃក្រុមហ៊ុនចិន China Railway Construction Corporation នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមផ្តល់ក្តីស្រលាញ់ចំពោះកុមារកម្ពុជា ក្រោមប្រធានបទ ឆ្លងភ្នំសមុទ្រជួយអភិវឌ្ឍ ផ្តល់ភាពកក់ក្តៅតាមរយៈសៀវភៅ និងប៊ិច ជាមួយគ្រូ និងសិស្ស។

តំណាងក្រុមហ៊ុន China Railway Construction Corporation បានឲ្យដឹងថា  អំណោយរួមមានកាបូប សៀវភៅ ប្រអប់ខ្មៅដៃ និងសម្ភារៈសិក្សាមួយចំនួនទៀតដែលយកមកផ្តល់ជូនសិស្សនាពេលនេះ គឺមិនត្រឹមតែជាជំនួយដល់ការសិក្សារបស់កុមារប៉ុណ្ណោះទេ ថែមទាំងបានបង្កើតជាស្ពាន ជាប្រពៃណីវប្បធម៌រវាងកុមារចិន និងកម្ពុជាផងដែរ។

តំណាងក្រុមហ៊ុន បានលើកទឹកចិត្តដល់សិស្សទាំងអស់ថា ចំណេះដឹងគឺជាកម្លាំងដែលអាចឆ្លងកាត់ភ្នំសមុទ្របាន ហេតុនេះសង្ឃឹមថាសិស្សទាំងអស់នឹងប្រឹងប្រែងក្នុងការសិក្សាតាមរយៈការអានសៀវភៅស្វែងយល់ពីពិភពលោក និងក្លាយជាបេសកជននៃមិត្តភាពចិន-កម្ពុជានាពេលអនាគត។
នាថ្ងៃខាងមុខ ក្រុមហ៊ុននឹងបន្តចូលរួមក្នុងការអភិវឌ្ឍកម្ពុជាជាបន្តបន្ទាប់ ដោយបន្តកសាងវេទិការផ្លាស់ប្តូររវាងយុវជនចិន និងកម្ពុជា ធ្វើឲ្យមិត្តភាពចិន និងកម្ពុជាភ្លឺចែងចាំងបន្ថែមទៀត ហើយក៏នឹងសរសេរជំពូកថ្មីបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពចិន-កម្ពុជា។

លោក តាំង វុទ្ធី នាយកសាលាបឋមសិក្សាជ័យឧត្តម បានថ្លែងថា សិស្សថ្នាក់មតេយ្យ និងថ្នាក់ទី ១ នៃសាលាបឋមសិក្សាជ័យឧត្តម ទាំង ១១០ នាក់ និងលោកគ្រូអ្នកគ្រូ ទាំងអស់ មានសេចក្តីត្រេកអរសប្បាយរីករាយ និងកក់ក្តៅ ដោយបានទទួលអំណោយពីក្រុមហ៊ុនចិន ដែលនេះបានបង្ហាញសកម្មភាពជាក់ស្តែងថា ទោះបីយើងឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ តែក្តីសង្ឃឹម និងការចង់ចេះចង់ដឹងនៅតែដូចគ្នា ។ លើសពីនេះ មិត្តភាពនេះនឹងក្លាយជាការចងចាំដ៏មានតម្លៃបំផុតសម្រាប់ថ្ងៃកុមារអន្តជាតិ ហើយជាគ្រឹះសម្រាប់ដាំដុះគ្រាប់ពូជមិត្តភាពចិន និងកម្ពុជា ក្នុងសាលារៀន។
លោកនាយកសាលា បានបន្តថា សកម្មភាពនេះគឺជាការអនុវត្តនៃការបំពេញនូវទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលជួយសិស្សានុសិស្សនៅកម្ពុជាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង តាមរយៈការផ្តល់សេចក្តីស្រលាញ់ និងសម្ភារៈសិក្សាដល់កុមារកម្ពុជាបន្តបន្ទាប់ទៀត។