សាខា ប.ស.សខេត្តក្រចេះ ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណប.ស.ស ដល់កម្មរ-និយោជិតក្រុមហ៊ុន ក្នុងស្រុកស្នួល

សាខាប.ស.ស ខេត្តក្រចេះ ដឹកនាំដោយលោក ហេ សុខសាយ ចុះផ្សព្វផ្សាយគោលនយោបាយសន្តិសុខសង្គម ជូនដល់ម្ចាស់ក្រុមហ៊ុន និងកម្មករ-និយោជិត ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនស្វីសរីសសល៍ (Cambodia) ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងសកម្មភាពនេះដែរ លោក ហេ សុខសាយ ប្រធានសាខា បានឲ្យដឹងថា ៖ ដោយអនុវត្តនូវយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ មុំទី ៤ និងកម្មវិធីទី១ នៃយុទ្ធសាស្ត្រអាត្តិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ព្រមទាំងមានការស្នើសុំពីម្ចាស់ក្រុមហ៊ុន និងស្រប់តាមផែនការសកម្មភាពផងដែលនោះ ក្រុមការងារប.ស.ស.សាខាខេត្តក្រចេះ បានចុះដល់ក្រុមហ៊ុនដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយ សន្តិសុខសង្គមនិងធ្វើប័ណ្ណប.ស.ស.ជូនដល់កម្មករនិយោជិត ចំនួនប្រមាណ ២០០ នាក់ ។
បន្ថែមពីនេះ ប្រធានសាខាបានជម្រាបជូនតំណាងម្ចាស់ក្រុមហ៊ុន និងកម្មករនិយោជិត ឲ្យយល់កាន់តែច្បាស់អំពី គៅលនយោបាយរបស់ប.ស.ស.នៃក្រសួងការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ជាមួយគ្នានេះដែរលោកប្រធាន ក៏បានបញ្ជាក់ច្បាស់អំពីអត្ថប្រយោជន៍ ដែលបងប្អូនកម្មករ-និយោជិតត្រូវទទួលបានដូចជា ៖ -របបហានិភ័យការងារ-របបថែទាំសុខភាព-និងរបបប្រាក់សោធន(ប្រាក់រ៉ឺត្រែតជាដើម) ។
លោកប្រធានបន្ថែមថា ៖ បងប្អូនកម្មករ-និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើនពីប.ស.សនិងរាជរដ្ឋាភិបាល ទាំងពេលបច្ចុប្បន្ននិងពេលអនាគត រហូតដល់មរណភាពរៀងៗខ្លួន ។ និងបានស្នើរសុំឲ្យម្ចាស់ក្រុមហ៊ុន ត្រូវជម្រុញចែតចែង និងសម្របសម្រួលដល់បងប្អូនកម្មរ-នយោជិត ក្នុងការចុះឈ្មោះស្នើរសុំប័ណ្ណប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ និងការធាររ៉ាប់រងលើហានីភ័យការងារ ។
បងប្អូនកម្មករ-និយោជិត ដែលបានចូលរួមក្នុងការផ្សព្វផ្សាយនាពេលនោះ មានការសប្បាយរីករាយប្រកបដោយភាពជឿជាក់ចំពោះប.ស.ស. ជាពិសេសជំនឿមកប្រមុខដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ ។ ពួកគាត់បានសំដែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោអតតី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ៕