សម្តេចតេជោ ហ៊ុន សែន៖ មុននេះបានធ្វើតេស្តកូវីដ-១៩ម្តងទៀតលទ្ធផលអវិជ្ជមានដដែលខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ

សម្តេចតេជោ ហ៊ុន សែន៖ មុននេះបានធ្វើតេស្តកូវីដ-១៩ម្តងទៀតលទ្ធផលអវិជ្ជមានដដែលខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ
សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៣ មីនានេះ បានបញ្ជាក់ថា៖ ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅទីក្រុងប៉េកាំងព្រឹកមិញនេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គនិងថ្នាក់ដឹកនាំផ្សេងទៀត។
មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថាខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
លាហើយកូវីដ១៩ជាលើកទី២និងខិតខំមិនឲ្យមានការលាជាលើកទី៣។
ដោយសារថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិកនិងប្រធាធិបតីអ៊ុយក្រែនខ្ញុំជូនរូបថត
ពេលខ្ញុំចរចាឆ្នាំ១៩៨៩ដែលខ្ញុំហៅថាវេចបាយសុីដើម្បីចរចារកសន្តិភាព។ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។
(អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ៕