សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា ពេជ្រ ចរណៃ ដែលរងគ្រោះដោយភ្លើងឆេះទីតាំងបង្ហាត់គុនល្បុក្កតោ…!!
{"tiktok_developers_3p_anchor_params":"{"capability_extra_v2":{},"capability_key":[],"template_id":"","filter_id":[],"client_key":"awgvo7gzpeas2ho6"}","source_type":"hypic","data":{"infoStickerId":"","appversion":"6.4.0","stickerId":"","pictureId":"2A675FB9-2A4D-4F40-ACA4-A2DD91446C5B","enter_from":"enter_launch","product":"retouch","playId":"","os":"ios","imageEffectId":"","filterId":"","activityName":""}}
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា ពេជ្រ ចរណៃ ដែលរងគ្រោះដោយភ្លើងឆេះទីតាំងបង្ហាត់គុនល្បុក្កតោ…!!
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូន កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទីទីតាំងដែលបានជួលគេដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោកំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃការផ្តល់ថវិកាឧបត្ថម្ភមួយចំនួន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រៅពីបាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថា ៖ មូលហេតុដែលផ្តល់ថវិកាមួយចំនួនដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ នៅពេលនេះគឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មានបូករួមទាំងការសួរនាំនិងក្តាប់ព័ត៌មានលំអិតទាក់ទងនិងករណីគ្រោះអគ្គិភ័យនៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនិងដំណើរការដែលបណ្តាលឲ្យខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកាដោយយោងលើគុណតម្លៃនៃការលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់ ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា ដូច្នេះទើបថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកជំទាវផ្ទាល់ធ្វើការទំនាក់ទំនងប្រគល់ថវិកាមួយចំនួនដើម្បីជាការរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ ព្រមជាមួយនេះក៏សូមឲ្យការជជែកឬស្នើសុំជាមួយម្ចាស់ទីតាំងជួលឲ្យបានសម្រេចជោគជ័យដោយអាចបន្តដំណើរក្រោយមានលទ្ធភាពរៀបចំឡើងវិញបាន។ កញ្ញាបានគូសបញ្ជាក់ថា “ទ្រព្យសម្បត្តិដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែកញ្ញាមានការតក់ស្លុត និងសោកស្តោយបំផុតចំពោះការបាត់បង់នូវសៀវភៅដែលជាស្នាដៃបន្សល់ទុកពីព្រឹទ្ធាចារ្យក្រមាមាសផ្ទាល់ជូនកញ្ញាផ្ទាល់ដៃ”។
សូមបញ្ជាក់ថា ៖ កីឡាការិនីគុនល្បុក្កតោ ពេជ្រចរណៃ គឺជាកូនសិស្សមួយរូបរបស់លោកព្រឹទ្ធាចារ្យក្រមាមាសសានគឹមស៊ានដែលលោកព្រឹទ្ធាចារ្យទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ។ ដោយសារតែមានគំនិតចង់លើកតម្កើង នឹងថែរក្សាការពារនូវគុនល្បុក្កតោឲ្យកាន់តែរីកចម្រើនឋិតថេរយូរអង្វែងនោះក៏បានបើកសាលារៀនមួយដែលមានឈ្មោះថាសាលាគុនល្បុក្កតោជ័យតេជៈដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩ហើយក្នុងចំណោមនោះគឺប្រមាណជា៧០ភាគរយគឺមិនមានបានបង់ថ្លៃនោះទេដោយសារតែជាសិស្សនិស្សិតដែលខ្វះខាតហើយក្រៅពីនោះអ្នកដែលមានលទ្ធភាពក៏បានជួយបង់ថវិកាដើម្បីសាលារៀនអាចដោះស្រាយបង់ថ្លៃទឹកនិងភ្លើងប្រចាំខែផងដែរ។
ដូច្នេះដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការសាលាគុនល្បុក្កតោជ័យតេជៈនេះ ពេជ្រ ចរណៃ ក៏សម្រេចរៀបចំបើកអាហារដ្ឋានប្ហូបបែបខ្មែរនៅបរិវេណសាលាគុន ប៉ុន្តែជិតបើកដំណើរការផងក៏ត្រូវអគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់កាលពីយប់ថ្ងៃទីដប់ប្រាំបីខែមិថុនាកន្លងទៅនេះ៕



