សង្រ្គាមជាង១៥ខែ លើទឹកដី GAZA បានធ្វើឲ្យទីក្រុងដ៏ល្បី Rafah ក្លាយជាវាលរហោស្ថាន និងបានបំផ្លាញមន្ទីរពេទ្យ១៨កន្លែងក្នុងចំណោម៣៦

ក្រុមការងារមួយមកពីអង្គការសុខភាពពិភពលោក (WHO) បាននឹងកំពុងវាយតម្លៃលើទំហំខូចខាតនៃប្រព័ន្ធសុខភាពរបស់តំបន់ហ្គាហ្សាបន្ទាប់ពីមានជម្លោះបង្ករជាសង្រ្គាមដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសរយៈពេល ១៥ ខែ ដោយពួកគេបាននិយាយថាពួកគេបានរកឃើញថាមានតែមន្ទីរពេទ្យចំនួន១៨ប៉ុណ្ណោះ ក្នុងចំណោមមន្ទីរពេញចំនួន៣៦ដែលនៅតែដំណើរការនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ WHO បាននិយាយបន្ថែមថានៅក្រុម Rafah មន្ទីរពេទ្យ Al-Najjar និង Al-Emarati ត្រូវបានបំផ្លាញ ដោយមានតែមន្ទីរពេទ្យ UAE មួយផ្នែកប៉ុណ្ណោះដែលដំណើរការទាំងលំបាកវេទនា។ “ឥឡូវនេះអ្វីៗដែលអ្នកបានឃើញ ហើយអ្វីៗដែលនៅសេសសល់ពីស្ថានភាពសង្រ្គាមគឺជាសំណល់ដ៏អកុសល គឺមានតិចតួចណាស់ នេះជាសដំពីរបស់លោក Richard Peeperkorn ជាមន្រ្តីមកពី WHO ។  លោកបាននិយាយទៀតថា “អ្វីដែលកាន់តែអាក្រក់…គឺពេលដែលយើងបើកបរឆ្លងកាត់ក្រុង Rafah ប្រៀបបាននឹងយើងបើកបររថយន្តឆ្លងកាត់វាលរហោស្ថានដូច្នោះដែរ វាគឺវិបត្តិនៃការបំផ្លិចបំផ្លាញរបស់សង្រ្គាមដ៏ធំធេងណាស់” ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ