វប្បធម៌ រវាងប្រទេសចិន និងកម្ពុជា បានថតជាខ្សែភាពយន្តខ្នាតអន្តរជាតិ និងបានបើកសម្ភោធជាផ្លូវការ ដោយផលិតកម្ម X Media ដែលមានចំណងជើងថា ’’អ្នកឆ្លងកាត់សួនតារា’’ ដើម្បីអោយអ្នកទស្សនាបានយល់ពីវប្បធម៌ ចិន និងកម្ពុជា កាន់តែទូលំទូលាយ

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ រាជធានីភ្នំពេញ
Mr. Wen Xin (វិន ស៊ីង) ជាប្រធាន ផលិតកម្ម X Media បានលើកឡើងថាៈ ខ្សែភាពយន្ត “អ្នកឆ្លងកាត់សួនតារា” បានធ្វើការផ្សព្វផ្សាយ រួមទាំងធ្វើការវិនិយោគជាសកល និងបានចាប់ផ្តើមដោយមានការសហការពីផលិតករកំពូលៗ នឹងតារាល្បីៗ ខ្មែរ ចិន ជាច្រើនដែលបានធ្វើការរួមគ្នា ដើម្បីបង្កើតជាខ្សែភាពយន្តអន្តរជាតិអោយទូលំទូលាយមួយ ដើម្បីទស្សនិកជនបានយល់ដឹងនិងទស្សនាអោយកាន់តែច្បាស់ពីទំនាក់ទំនងវប្បធម៌ កម្ពុជា ចិន តាំងពីប្រវត្តិសាស្រ្ត មកដល់បច្ចុប្បន្ននេះ។ លោកបានបន្ថែមទៀតថា ខ្សែភាពយន្តនេះយើងអាចប្រើរយៈពេល ២-៣ ខែដើម្បីសម្រេចបានជាលទ្ធផល ជាសាច់រឿងអោយល្អឥតខ្ចោះ ហើយគ្រោងនឹងចេញផ្សាយក្នុងពេលដំណាលគ្នាតាមរយៈប្រទេសកម្ពុជា តៃវ៉ាន់ និងវេទិកាអន្តរជាតិសំខាន់ៗ ហើយនឹងពឹងផ្អែកលើ ប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលទាំងអស់ ដើម្បីសម្រេចបាននូវការបង្ហាញជូនដល់គោដៅជាសកល។ ក្រុមការងារផលិតភាពយន្ដបានចេញផ្សាយផែនការវិនិយោគមួយ ហើយនឹងផ្តល់សិទ្ធិដល់ការសហការជាមួយដៃគូពីការរៀបចំផែនការរហូតដល់ ការសហការជាមួយតារាដែលបានចូលរួមសម្តែង ដើម្បីសម្រេចបានភាពជោគជ័យនៃសាច់រឿងទាំងស្រុងដូចដែលបានគ្រោងទុក និងផ្សាយជូនទស្សនិកជន បានទស្សនានាពេលឆាប់ៗនេះ។ ផលិតកម្មរបស់យើង បានប្រមូលផ្តុំអ្នកជំនាញជាង១៧០នាក់ រួមមានអ្នកដឹកនាំរឿង អ្នកសរសេររឿង អ្នកថត អ្នកកែសម្រួល សិល្បករ សិល្បការនី រួមទាំងតារាសម្ដែង និងឥស្សរជនមកពីវិស័យផ្សេងៗ ជាច្រើនទៀត។ លោកបាន បន្តទៀតថា ក្រុមការងារបានបង្កើតផលិតកម្មទំនើបៗ ចំនួនបីនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសកម្ពុជា ដោយបំពាក់ដោយឧបករណ៍ថតយ៉ាងទំនើបៗ និងប្រព័ន្ធបច្ចេកទេសជាច្រើនទៀត ដើម្បីធានាបាននូវគុណភាពនៃខ្សែភាពយន្តខ្នាតអន្តរជាតិមួយនេះ។សូមបញ្ជាក់ផងដែរថា ស្របតាមយុគ្គសម័យឌីជីថល ផលិតកម្មក៏បានធ្វើការផ្សព្វផ្សាយទៅលើប្រព័ន្ធដូចជា Tik Tok. Netflix. Instagram. Iqiyi. youku និង You Tube ផងដែរ។