លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥នេះមានសារសំខាន់សម្រាប់ពង្រឹងការត្រៀមលក្ខណៈក្នុងតំបន់ និងពង្រឹងសមត្ថភាពឆ្លើយតបក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដែលកើតមានជាទូទៅនៅក្នុងតំបន់អាស៊ាន

(ភ្នំពេញ)÷ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ មកពីមជ្ឈមណ្ឌល AHA, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា ចុះពិនិត្យទីតាំង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅទីបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស សម្រាប់ត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ (ARDEX-25) ដែលកម្ពុជាធ្វើធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥នេះមានសារសំខាន់សម្រាប់ពង្រឹងការត្រៀមលក្ខណៈក្នុងតំបន់ និងពង្រឹងសមត្ថភាពឆ្លើយតបក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដែលកើតមានជាទូទៅនៅក្នុងតំបន់អាស៊ាន។
លំហាត់សមយុទ្ធនេះធ្វើធ្វើឡើងដើម្បីសាកល្បង និងកែលម្អយន្តការឆ្លើយតប និងពិនិត្យឡើងវិញនូវយន្តការសម្របសម្រួលថ្នាក់ជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់ ក្នុងគោគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន អង្គការអន្តរជាតិ និងដៃគូផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ។
សូមបញ្ជាក់ផងដែរថា នេះជាលើកទីពីរហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសមយុទ្ធថ្នាក់តំបន់ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA។ លំហាត់សមយុទ្ធនេះនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលផ្តោតលើប្រធានបទ “ការជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់”។ ដែលបានរួមបញ្ចូលនូវសកម្មភាពសំខាន់ៗ មានដូចជាសកម្មភាពលំហាត់លើតុ (TTX), លំហាត់បញ្ជាការប្រកាស (CPX), និងលំហាត់ហ្វឹកហ្វឺនលើទីវាល (FTX) ដែលទាំងអស់នេះជាការសាកល្បងយ៉ាងហ្មត់ចត់ និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់។