លំហាត់ប្រាណនៅក្រៅសាលប្រជុំ គឺជាផ្នែកមួយនៃការពង្រឹងស្មារតីក្រុម និងការកំសាន្តមួយបែបដើម្បីបង្កើនភាពស្និទស្នាល

នៅក្នុងថ្ងៃទី៣ នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សមាជិក សមាជិកាទាំងអស់បានចូលរួមសកម្មភាពបែបលំហាត់ប្រាណនៅក្រៅសាលប្រជុំ។ កម្មវិធីនេះគឺជាផ្នែកមួយនៃការពង្រឹងស្មារតីក្រុម និងការកំសាន្តមួយបែបដើម្បីបង្កើនភាពស្និទស្នាល និងរំសាយភាពតានតឹងពីការងារ។ ទោះកម្មវិធីបានចាប់ផ្តើមតាំងពីព្រឹកព្រលឹមស្រាងៗ តែសមាជិក សមាជិកាទាំងអស់នៅតែមានភាពស្វាហាប់ និងចូលរួមយ៉ាងសកម្ម។ ជាពិសេស នៅលើផ្ទៃមុខគ្រប់គ្នាសុទ្ធតែជាប់នូវស្នាមញញឹម សំណើចក្អាកក្អាយ យ៉ាងក្លៀវក្លាក្រៃលែង។

សូមជម្រាបជូនផងដែរថា នារសៀលនេះ កិច្ចប្រជុំនឹងបន្តរបៀបវារៈសំខាន់ៗរបស់ខ្លួនបន្ថែមទៀត មុននឹងបិទកិច្ចប្រជុំនៅថ្ងៃស្អែក។