លោកជំទាវ ទេស ផល្លីន អគ្គនាយិកាអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ រដ្ឋបាលសាធារណៈរបស់ក្រសួងព័ត៌មាន,

(ភ្នំពេញ)៖ លោកជំទាវ ទេស ផល្លីន អគ្គនាយិកាអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ រដ្ឋបាលសាធារណៈរបស់ក្រសួងព័ត៌មាននៅក្នុងឱកាសនៃដំណើរការអង្គសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
វឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ រដ្ឋបាលសាធារណៈរបស់ក្រសួងព័ត៌មាន ជម្រាបជូនដោយលោកជំទាវ ទេស ផល្លីន រួមមានការងារជំរឿនផ្ទៃក្នុង- យន្តការពង្រាយមន្ត្រី (វិភាគមុខងារ, ប្រព័ន្ធជ្រើសរើសមន្ត្រី)-ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម, ព្រមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតទាក់ទងដំណើរការងារកំណែទម្រង់រាល់កិច្ចការងារដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព៕