រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន អុឹង ស៊ីមស៊ា ខនស្ត្រាក់សិន គម្រោងដាក់លូមូលធំ អង្គត់ផ្ចិត១,៥ម៉ែត្រ ១ខ្សែ ចាប់ពីកែងស្តុបព្រឹទ្ធសភា ដល់កែងតំបន់ផ្សារបឹងកេងកង ដ៏មានសារៈសំខាន់បំផុត (សម្រេចបាន៨៥%) ក្នុងប្រវែងជាង ៥០០ម៉ែត្រ ដើម្បីដោះការជន់លិចទឹកភ្លៀង ប្រកបដោយគុណភាព សុវត្ថិភាពការងារការដ្ឋាន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង

គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះការដ្ឋានដាក់លូមូលដ៏ធំ មួយខ្សែ អង្គត់ផ្ចិត១,៥ម៉ែត្រ ដ៏មានសារៈសំខាន់ ប្រវែងជាង៥០០ម៉ែត្រថ្មី និងបានអ៊ុតកៅស៊ូAC មហាវិថី ម៉ៅ សេទុង ឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាព ស្ថិតក្នុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់មហាវិថី ម៉ៅ សេទុង (២៤៥) និងផ្លូវលេខ៥៧ ដែលត្រូវហូរចូលមកប្រព័ន្ធលូមេជប៉ុន វិថីត្រសក់ផ្អែម(៦៣) គឺជាយុទ្ធសាស្ត្រការបញ្ជៀសលំហូរ ជំនន់ទឹកភ្លៀង ៖
១. កំណាត់មហាវិថី ព្រះនរោត្តម
២. កំណាត់មហាវិថី ម៉ៅ សេទុង (២៤៥)
៣. វិថីត្រសក់ផ្អែម (៦៣)
៤. ផ្លូវលេខ ៤០០
៥. ផ្លូវលេខ ៣៩៨
៦. ផ្លូវលេខ ៣៨០
៧. ផ្លូវលេខ ៣៩២
៨. តំបន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៨. តំបន់វិទ្យាល័យសម្តេច ជា សុីម បឹងកេងកង
៩. ចំណុចស្តុប បឹងកេងកង
១០. ជាពិសេសតំបន់ភូមិសាស្រ្ត ផ្សារបឹងកេងកង និងផ្លូវលេខ៥៧ ជាដើម ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំងសាលាខណ្ឌបឹងកេងកង សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានអនុវត្តន៍ការងារ បានបញ្ចប់ពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើមហាវិថី ម៉ៅ សេទុង និងផ្លូវលេខ៥៧នេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕