រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចស្ថាបនាជញ្ជាំងបេតុងឆ្អឹងដែង១៦លី និង១២លី ចាក់នូវនឹងកន្លែងដ៏ធំមានសារៈសំខាន់ ប្រវែងជាង២៤៨ម៉ែត្រ ទទឹង៨ម៉ែត្រ ជម្រៅ៦ម៉ែត្រ កម្រាស់បេតុងឆ្អឹងដែក ៤តឹក បាតក្រាល់ខ្សាច់ (សម្រេចបាន៧៥%) ស្ថិតក្នុងខណ្ឌមានជ័យ

រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងស្ថាបនាជញ្ជាំងបេតុងឆ្អឹងដែក១៦លី និង១២លី មានកម្រាស់បេតុង៤តឹក ប្រវែងជាង២៤៨ម៉ែត្រថ្មី ទទឹង៨ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន៧៥%) ស្ថិតក្នុងប្រឡាយលូប្រាំ ខណ្ឌមានជ័យ ដែលធ្វើឲ្យប្រព័ន្ធលំហូរទឹកបានលឿន ដោះការជន់លិចទឹកភ្លៀងហើយត្រូវហូរឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមលូប្រាំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក
១/តំបន់ វេងស្រេង
២/តំបន់ផ្សារជីបម៉ុង
៣/តំបន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៤/តំបន់ ដោន ថោន ,ផ្លូវ ឌួង ងៀប២, ផ្លូវលេខ២០០៤ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ជាដើម ។
គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធជញ្ជាំងបេតុងចាក់នូវនឹងកន្លែងថ្មី ដ៏មានសារៈសំខាន់បំផុត ភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ប្រវែង២៤៨ម៉ែត្រ បានអនុវត្តន៌តាមផែនការការងារ (សម្រេចបាន៧៥%) ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។
សាលាខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដ៏ធំថ្មីបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕