រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងដាក់លូប្រអប់ខ្នាតធំទំហំ ៥មx២.៥ម ប្រវែង ៥៦៥ម នៅផ្លូវក្រវ៉ាត់បឹង នៅភូមិចំរើនផល៣ និងចាក់បេតុងផ្លូវ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

គម្រោងនេះ នឹងកាត់បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ឋផលដាក់លូ និងស្ថាបនាផ្លូវបាន ១០០%នៃគម្រោង ។
រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ សំណូមពរដល់ប្រជាពលរដ្ឋ ចំពោះការដ្ឋាននៃគម្រោងបានបញ្ចប់ពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕