រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ បានសម្រេចរៀបចំការ៉ូឡាចិញ្ចើម មហាវិថីព្រះសីហនុ ប្រវែងជាង២៥០០ម៉ែត្រ ចាប់ពីភូមិសាស្រ្តអាងទឹកអូរឡាំពិច រហូតដល់តំបន់វិមានឯករាជ្យ សម្រេចបាន១០០%ហើយ ប្រកបដោយគុណភាព និងសុវត្ថិភាពការងារ ភូមិសាស្ត្ររាជធានីភ្នំពេញ ។

ក្រោយពីចុះអនុវត្តន៍គម្រោងសិក្សារៀបចំការ៉ូឡាថ្មី និងសណ្តាប់ធ្នាប់តាមដងមហាវិថីព្រះសីហនុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Phnom Penh Precast Plants បានធ្វើការកែលំអរឡើងវិញនូវចិញ្ចើមផ្លូវសងខាងមានទទឹង៦ម៉ែត្រក្នុងមួយខាង ដោយទុកអោយមានផ្លូវសំរាប់ជនពិការឆ្លងកាត់ផងដែរ ។ មួយវិញទៀតដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សាធារណ សោភ័ន្ធភាព បរិស្ថានស្អាតតាមមហាវិថីនានា ។
គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ឋផល២៥០០ម៉ែត្រតាមផែនការ ដោយប្រើប្រាស់កម្មករជាង៥០នាក់ មាន៥ក្រុមការងារតូចៗ ។ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌចំការមន ខណ្ឌបឹងកេងកង សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងមហាវិថីព្រះសីហនុនេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕