រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ បាននឹងកំពុងជួលជុលឡើងវិញ កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង១២០០ម៉ែត្រ ទទឹង៤ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ សូមណូមពរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយ កំណាត់មហាវិថី ឈ្នះឈ្នះ បាននឹងកំពុងជួលជុលឡើងវិញដោយចាក់ជាបេតុងឆ្អឹងដែក១២លី កម្រាស់២តឹក បន្ទាប់ពីក្រុមបច្ចេកទេសរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញធ្វើការកប់បណ្តាញ បំពុងទឹកមេរួច ហើយហាក់មានការកកស្ទះជាអន្លើៗ និងមេត្តាយោគយល់ដល់ក្រុមការងារបច្ចេកទេសចាក់បេតុងផ្លូវឡើងវិញ និងជួយយកសំរាមចេញ ដើម្បីអោយចរន្តទឹកហូរចេញបានលឿនឆាប់រហ័សនូវរដូវស្សានេះ ។

ជំនាញសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ បានបន្តយកចិត្តទុកដាក់បន្ថែមទៀត និងជួសជុលផ្លូវចំណុចសំខាន់ៗផ្សេងទៀត ជូនប្រជាពលរដ្ឋ ដើម្បីការធ្វើចរាចរណ៌បានស្រួលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញអោយបានជាអតិបរមា ៕