រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ ប្រវែងជាង៤៤០០ម៉ែត្រ យុទ្ធសាស្ត្រក្នុងការរំដោះចរាចរ តំបន់បឹងកក់  និងតំបន់ទួលសង្កែ តំបន់ច្រាំងចំរេះ ទី១ និងទី២ គីឡូម៉ែត្រលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ បេតុងឆ្អឹងដែកសម្រេចបាន១០០% និងចាប់ផ្តើមធ្វើសួនចំកណ្តាលបែងចែកទ្រូងផ្លូវហើយ ។

គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ជាផ្លូវដោះចរាចរដ៏មានសារៈសំខាន់ របស់ រដ្ឋបាលរាជធានីភ្នំពេញ មកទល់ពេលនេះ ៖ ការចាក់បេតុងឆ្អឹងដែកទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល២,៥ម៉ែត្រ ក្នុងការបញ្ជៀសចរាចរផ្លូវជាតិលេខ៥ តំបន់ផ្លូវលេខ៧០បឹងកក់ តំបន់ភ្នំពេញសេនធ័រ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ  និងច្រោះចំរេះទី១ ខណ្ឌប្ញស្សីកែវ ប្រវែងបណ្តាយ ៤៤០០ម៉ែត្រ ឆ្អឹងដែក១២លី ក្រាលថ្មមុិច កំម្រាស់២ទឹក (សម្រេចបាន១០០%)  នៃផែនការហើយ និងបានចាប់ផ្តើមបន្តរៀបចំរបាំងសួនកណ្តាលទទឹង២ម៉ែត្រ ប្រវែងជាង៤៤០០ម៉ែត្រ ។

ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវដែកចាស់នេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍  និងចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវតាមបណ្តាយផ្លូវ រួមទាំងការទុកដាក់សំភារៈផ្សេងៗអោយមានសណ្តាប់ធ្នាប់ និងសូមមេត្តាយោគយល់ ដល់ក្រុមការងារកន្លងមកមានការបិទផ្លូវនេះមួយផ្នែកៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើរការលឿន។ ម្យ៉ាងវិញទៀត ដើម្បីអោយបងប្អូនធ្វើដំណើរបានស្រួល និងមានសុវត្ថិភាពខ្ពស់ ៕