រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវថ្មី រួមទាំងតាមចិញ្ចើមផ្លូវសងខាង និងគូសគំនូសសញ្ញាចរាចរណ៌ថ្មីឡើងវិញបំពេញបន្ថែម លើកំណាត់ផ្លូវ៥៩៨ ចាប់ពីតំបន់ហ្គេនភ្នំពេញ រហូតតំបន់រង្វង់មូលកាំកូលស៊ីធី ដើម្បីលើកកំម្ពស់សោភ័ន្ធភាព សុវត្ថិភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋ  តាមបណ្តាល មហាវិថី តីរៈវិថី ផ្លូវនានា ក្ក្នុងរាជធានីភ្នំពេញ ។

គិតថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់បន្ថែមភ្លើងសញ្ញាចរាចរណ៌ថ្មីនិងលាបថ្នាំរបាំងបែងចែកទ្រូងថ្មី  និងចិញ្ចើមផ្លូវសងខាង លើកំណាត់ផ្លូវ៥៩៨តំបន់ហ្គេនភ្នំពេញ និងតំបន់ក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងខណ្ឌប្ញស្សីកែវ ជាយុទ្ធសាស្ត្រទំនាក់ទំនងលំហូចរាចរ  និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់តាមបណ្តាល ៖

១.មហាវិថី ឧកញ៉ា ម៉ុង រិទ្ធី

២.មហាវិថីមិត្តភាព ភ្នំពេញ.ហានណូយ

៣. កំណាត់ទំនាក់ទំនងផ្លូវជាតិលេខ៥

៤. តំបន់ហ្គេនភ្នំពេញ

៥.តំបន់រង្វង់កាំកូលស៊ីធី

៥.តំបន់ស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសដើម្បីចូលរួមលើកកំម្ពស់សោភ័ន្ធភាពដ៏ស្រស់ស្អាត  រាជធានីភ្នំពេញយើងជារួម ប្រកបដោយគុណភាព និងសុវត្ថិភាព ។

រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការគូសគំនូសចរាចរណ៌ និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារជំនាញនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ទៅមក ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕