រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចដាក់លូប្រអប់ដ៏ធំ ដោះជំនន់ទឹកភ្លៀងមានទំហំ២,៤ម៉ែត្រx២,៤ម៉ែត្រ លើកំណាត់មហាវិថីមិត្តភាព ភ្នំពេញ-ហានណូយ ប្រវែង៣០ម៉ែត្រ ដាក់លូជម្រៅ៣ម៉ែត្រ (សម្រេចបាន១០០%) រួមទាំងចាក់បេតុងឆ្អឹង១២លីឡើងវិញ ប្រកបដោយគុណភាព ក្នុងខណ្ឌសែនសុខ ។

រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានអនុវត្តន៍គម្រោងដាក់លូប្រអប់ដ៏ធំមានទំហំ២,៤ម៉ែត្រ x២,៤ម៉ែត្រ ប្រវែងបណ្តោយ៣០ម៉ែត្រថ្មី ដាក់លូក្នុងជម្រៅ៣ម៉ែត្រ កំណាត់មហាវិថីមិត្តភាព ភ្នំពេញ -ហានណូយ និងចាក់បេតុងឆ្អឹងដែក១២លីឡើងវិញ  ប្រកបដោយគុណភាព សុវត្ថិភាពការងារ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ប្រព័ន្ធលូប្រអប់ដ៏ធំ រំដោះការជន់លិចទឹកភ្លៀង ហើយត្រូវហូឆ្ពោះមកស្ថានីយ៌បូមកប់ស្រូវ ដ៏មានសារៈសំខាន់បំផុត គឺជាយុទ្ធសាស្ត្រនៃការបញ្ជៀសការជន់លិចទឹក ៖

១. តំបន់ភូមិឃ្មួញ១និង២

២. តំបន់សង្កាត់ឃ្មួញ

៣. តំបន់ផ្សារ ជា ស្រេងទ្រី មហាវិថីមិត្តភាព ភ្នំពេញ -ហានណូយ

៤. ជាពិសេសកំណាត់មហាវិថី ភ្នំពេញ-ហានណូយ មួយផ្នែកធំ និងដោះការលិចទឹកខណ្ឌសែនសុខ ជាដើម ។

គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ  ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ដ៏មានសារៈសំខាន់កំណាត់មហាវិថីមិត្តភាព ភ្នំពេញ-ហានណូយ រួមទាំងចាក់បេតុងឆ្អឹងដែកកំរាស់២តឹក ប្រវែងបណ្តោយ៣០ម៉ែត្រ ខណ្ឌសែនសុខ បានអនុវត្តន៌បញ្ចប់១០០% ទៅតាមផែនការ ប្រកបដោយសុវត្ថិភាពការដ្ឋាន ។

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌសែនសុខ សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានបញ្ចប់នាពេលនេះ ដែលបានយោគយល់ដ៏ក្រុមការងារកន្លងមក ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕