រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយ ក្រុមហ៊ុន Phnom Penh Precast Plants ការដ្ឋានបុកជញ្ជាំងបេតុង (សុីផាយ) កំណាត់ប្រឡាយបារាំង ជម្រៅ៨ម៉ែត្រក្នុងដី ហូរមកស្ថានីយ៌បូម លូ៥ ចាប់ពីកែងផ្លូវក្រវ៉ាត់ក្រុងទី២ (១០១៩) សង្កាត់អូរបែកក្អម មានប្រវែងជាង ២០៩៦ម៉ែត្រ (សម្រេចបាន១០០%) ប្រកបដោយគុណភាព និងសុវត្ថិភាពការងារ 

ដោយបានគោលការណ៍ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋដែលរសនៅអមសងខាងប្រឡាយបារាំង មកស្ថានីយ៌បូមលូ៥ និងដើម្បីអភិវឌ្ឍន៍លើកកម្ពស់សោភ័ន្ធភាព  តំបន់មូលដ្ឋានសង្កាត់អូរបែកក្អម សង្កាត់ចោមចៅ ព្រមទាំងរំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ តំបន់ឌួងងៀប ១និង២ ជាពិសេសប្រឡាយបារាំង នៃរាជធានីភ្នំពេញ ។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងការដ្ឋានកំណាត់ប្រឡាយបារាំង ទទឹងទឹកហូ៧ម៉ែត្រ ជម្រៅបុកជញ្ជាំងបេតុង (សុីផាយ) ៨ម៉ែត្រចូលក្នុងដី ទទឹងប្រឡាយ៧ម៉ែត្រ ការដ្ឋានមកទល់ពេលនេះ (សម្រេចបាន១០០%)ហើយ ។  ជំនាញសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំង សាលាខណ្ឌ សង្តាត់ ក្រុមហ៊ុន Phnom Penh Precast Plants សូមអរគុណដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តំបន់នេះ និងរសនៅអមសងខាងប្រឡាយកន្លងមក ដែលបានយោគយល់ពេលការដ្ឋាន ដំណើការ ហើយរំខាន់ដោយសម្លេងពេលបុក សុីផាយ និងសូមសំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានតាមមាត់ប្រឡាយបារំាង ព្រមទាំងទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីសោភ័ន្តភាពភ្ញៀវទេសចរមកកម្សាន្តតំបន់ជំុវិញនៃរាជធានីភ្នំពេញយើង ។ ម្យ៉ាងវិញទៀតដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្តិភាពពេលធ្វើចរាចរ ជាពិសេសធ្វើអោយមានលំហូរទឹកបានលឿនមកស្ថានីយ៌បូមលូ៥៕