មន្ត្រីរាជការនារី នៃក្រសួងព័ត៌មានជាង ២០០ នាក់ ចុះសិក្សាស្វែងយល់សក្តានុពលសេដ្ឋកិច្ចកោះទ្រង់ ខេត្តក្រចេះ

នៅរសៀលថ្ងៃទី ៩ ខែមីនាម្សិលមិញ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង លោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានដឹកនាំ មន្ត្រីរាជការជានារីជាង ២០០ នាក់ ចុះសិក្សានៅ សង្កាត់កោះទ្រង់ ខេត្តក្រចេះ។
សូមជម្រាបថា៖កម្មវិធីនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងវិស័យព័ត៌មានក្នុងការអភិវឌ្ឍន៍សង្គម តាមរយៈការសិក្សាអំពីសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសអំពីក្រូចថ្លុងកោះទ្រង់ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ ការលើកស្ទួយផលិតផលក្នុងស្រុក ជួយផ្សព្វផ្សាយ និងលើកកម្ពស់ ក្រូចថ្លុងកោះទ្រង់ ឲ្យកាន់តែមានតម្លៃ និងភាពទាក់ទាញនៅទីផ្សារ។