មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ព្រមាន ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងការធ្វើអាជីវកម្មដឹកខ្សាច់-ថ្ម លើសទម្ងន់ បំផ្លាញផ្លូវ «ស្រែអំបិល-កោះកុង»

ខេត្តកោះកុង៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក សូរ វ៉ិចទ័រ បានបង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រុកស្រែអំបិល (ផ្លូវបំបែកផ្លូវជាតិលេខ៤) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានបញ្ចប់ការស្ថាបនាក្នុងអំឡុងខែមេសា ឆ្នាំ២០២៥ ខណៈការស្ថាបនា គ្រោងបញ្ចប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែដោយសារតែកត្តាភូមិសាស្ត្រ អាកាសធាតុ និងបញ្ហាកូវីដ-១៩ផងនោះ ក្រុមហ៊ុនអនុវត្តការសាងសង់បានស្នើសុំពន្យាពេលចំនួន១០ខែទៅវិញ។
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនយ៉ាងណា លោក សូរ វ៉ិចទ័រ គូសបញ្ជាក់ថា ទោះបីផ្លូវមួយខ្សែនេះបញ្ចប់ការស្ថាបនាទាំងស្រុងហើយក៏ដោយ ប៉ុន្តែអាចប្រឈមនឹងការខូចខាតទៅវិញ នោះក៏ព្រោះតែមានក្រុមហ៊ុនមួយចំនួនដឹកខ្សាច់ និងថ្មលើសទម្ងន់ បំផ្លាញផ្លូវ «ស្រែអំបិល-កោះកុង» និងការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។
លោករដ្ឋលេខាធិការ បញ្ជាក់ថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទៅលើក្រុមហ៊ុន និងជនទាំងហ្លាយណា ដែលបានធ្វើសកម្មភាព ដឹកខ្សាច់ ដឹកថ្មលើសទម្ងន់ និងដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ដែលបាននិងកំពុងបំផ្លាញផ្លូវ «ស្រែអំបិល-កោះកុង»នេះ៕