ភ្នំ Fuji របស់ជប៉ុនបានក្លាយជាផ្ទាំងទស្សនីយភាពកាន់តែអស្ចារ្យសម្រាប់សមយុទ្ធបាញ់គ្រាប់ពិតដែលមានឈ្មោះថា Fuji Firepower Exercise 2025

កំពូលភ្នំ Fuji បានផ្តល់ជាទេសភាពដ៏ស្រស់ស្អាតមួយសម្រាប់សមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំដោយកងកម្លាំងស្វ័យការពាររបស់ជប៉ុនកាលពីថ្ងៃអាទិត្យនេះ។ Fuji Firepower Exercise 2025 គឺជាឈ្មោះរបស់លំហាត់សមយុទ្ធនៃឈុតឆាកប្រយុទ្ធដែលកើតឡើងនៅលើកោះដាច់ស្រយាលមួយក្នុងប្រទេសជប៉ុន ដែលមានកងកម្លាំងចូលរួមប្រហែលជា២៩០០នាក់ រថក្រោះនិងរថពាសដែក៥០គ្រឿង និងយន្តហោះ២០គ្រឿង។ ក្នុងនោះសមយុទ្ធនេះក៏បានអនុញាតិឲ្យភ្ញៀវ ជាតិនិងអ្នកកាសែតបានចូលទស្សនាដោយផ្ទាល់ដោយកងទ័ពបានរៀបចំបំពាក់ឧបករណ៍យោធាកាត់បន្ថយសម្លេងមិនឲ្យរំខានដល់ពួកគេផងដែរ។ គ្រាប់រំសេវជាង ៧៦តោនដែលមានតម្លៃ ៨៧០លានយ៉េន ស្មើនឹងជាថ៦លានដុល្លារអាមេរិក ត្រូវគេបញ្ជាក់ថាបានយកមកប្រើប្រាស់អំឡុងពេលសមយុទ្ធនេះដែរ។ ជប៉ុនបាននិងកំពុងពន្លឿនការកសាងកម្លាំងយោធារបស់ខ្លួនដើម្បីពង្រឹងខ្លួនឯងបន្ថែមទៀតប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។ កាលពីចុងឆ្នាំមុនរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាការពារជាតិចំនួន ៨.៧ ទ្រីលានយ៉េន ស្មើនឹង៦០ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៥ ។ ប្រទេសជប៉ុនមានបំណងបង្កើនការចំណាយយោធាប្រចាំឆ្នាំរបស់ខ្លួនឲ្យបានទ្វេដងដល់ចំនួនប្រហែលជា១០ទ្រីលានយ៉េន ដែលស្មើនឹង៦៣ទ្រីលានដុល្លារអាម៉េរិក ដែលវាអាចនឹងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលហ៊ានចំណាយខ្ពស់ជាងគេក្នុងវិស័យយោធាលំដាប់ថ្នាក់លេខ៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបាន៕

សម្រួលអត្ថបទ៖ សុផារិន្ទ