ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌រវាងក្រុមពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ យើងរួមគ្នាបរិច្ចាគឈាម មួយពាន់សាក់ ក្រោមការគាំទ្រ ដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទាត់ ពិធីករកីឡាកម្ពុជា ដែលដឹកនាំដោយលោក គួច ឆៃយ៉ា បានរួមគ្នាចូលរួម បរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមចំនួន 40នាក់ មុនព្រឹត្តិការណ៍ កីឡាប្រកួតបាល់ទាត់មនុស្សធម៌ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ។
លោក គួច ឆៃយ៉ា បានឲ្យដឹងថា ការចូលរួមបរិច្ចាគឈាម របស់បងប្អូនប្រជាពលរដ្ឋ គ្រប់តែចំណាយពេលត្រឹមតែ 10 ទៅ 15 នាទីតែប៉ុណ្ណោះ មិនប៉ះពាល់ ដល់សុខភាពយើងឡើយ។ ហើយការបរិច្ចាគឈាមនេះ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិត អ្នកត្រូវការឈាមប៉ុណ្ណោះទេថែមទាំងបានចូលរួម ចំណែកសកម្មភាពមនុស្សធម៌ជួយដល់អ្នកត្រូវការឈាម។
លោក បានបន្តទៀតថា បរិច្ចាគឈាមទៀងទាត់ ជួយឱ្យយើងមានសុខភាពល្អ ទីមួយកាត់បន្ថយក្រឡេះទី 2 ជួយកាត់បន្ថយជំងឺមហារីកនានាទី 3 ជួយឲ្យប្រសើរឡើងវិញ នៅសុខភាពបេះដូងទី 4 ជួយទប់ស្កាត់កាឡើងទម្ងន់ទី 5 ជួយទប់ស្កាត់ការដាច់សរសៃឈាមខួរក្បាលទី 6 ជួយកាត់បន្ថយជាតិដែកដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែងសម្រាប់ស្ត្រី។ អាចបរិច្ចាគឈាមរៀងរាល់ 4 ខែម្ដង។
សម្រាប់បុរស អាចបរិច្ចាគឈាមរៀងរាល់ 3 ខែម្ដង។សូមចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2025 នៅស្តាតចាស់ចាប់ពីម៉ោង 7:30 ព្រឹកដល់ម៉ោង 5 ល្ងាច។ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយ។
សូមបញ្ជាក់ផងដែរ កម្មវិធីបាល់ទាត់ មនុស្សធម៌ ក្រោមប្រធានបទ យើងរួមគ្នាបរិច្ចាគឈាម១០០០សាក់នេះ គឺរៀបចំដោយក្រុមកីឡាបាល់ទាត់ ពិធីករកីឡាកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ៕