ពីធីបើក-បិទវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ(SCO) ក្រោមប្រធានបទសំខាន់ពីរគឺ «មិត្តភាពរវាងប្រជាជននិងប្រជាជន និងទីក្រុងមេត្រីភាព» ឆ្នាំ២០១៥ បានចាប់ផ្តើមនៅទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន

អ្នកសារព័ត៌មានបរទេសចំនួន២៣នាក់ ក្នុងនោះក៏មានអ្នកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាម្នាក់ ដែលអញ្ជើញមកពីប្រទេសជាដៃគូពេញលេញ ដៃគូសន្ទនា និង ដៃគូសង្កេតការណ៍របស់ SCO បានមកដល់ទីក្រុង Shenyang ហើយដើម្បីចូលរួមក្នុងពិធីបើក និង បិទនៃវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO ក្រោមប្រធានបទ «មិត្តភាពរវាងប្រជាជននិងប្រជាជន និង វេទិការទីក្រុងមិត្តភាព» ឆ្នាំ២០២៥ ដែលខេត្ត Liaoning នៃប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពអញ្ចើញបើកដោយលោក Hao Peng លេខាគណៈកម្មាធិការខេត្ត Liaoning CPC និងជាប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសភាប្រជាជនខេត្ត Liaoning ផងដែរ។ ជាកិច្ចចាប់ផ្តើមលោកស្រី Shen Yueyue ជាអនុប្រធានគណៈកម្មាធិការជាតិនៃនយោបាយប្រជាជនចិន ពិគ្រោះយោបល់ (CPPCC) និងប្រធានគណៈកម្មការទំនាក់ទំនងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានថ្លែងសន្ទរកថាគន្លឹះស្តីអំពីភាពធន់របស់ SCO របស់ប្រធានាធិបតីចិន Xi Jinping បាននឹងកំពុងលេចចេញជារូបរាងប្រកបដោយផ្លែផ្កា និង មានគុណតម្លៃបំផុតសម្រាប់ប្រទេសជាសមាជិក និង ដៃគូផ្សេងៗ។ កម្មវិធីដ៏សំខាន់នេះក៏មានការចូលរួមផ្តល់សុន្ទរកថាដោយលោក Marat Imankulov រដ្ឋលេខាធិការនៃកៀហ្ស៊ីស៊ីស្ថាន ពីសំណាក់លោក Ziyafat Asgarov ជាអនុប្រធាន Milli Majlis នៃសាធារណរដ្ឋ Azerbaijan និង ពីសំណាក់លោក Nurlan Yermekbayev ជាអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃជូនអ្នកចូលរួមបានស្វែងយល់បន្ថែមអំពីសក្កានុពលរបស់ SCO និងដៃគូវិនិយោគជាច្រើនទៀតផងដែរ។ សូមបញ្ជាក់ថាបច្ចុប្បន្ន SCO មានសមាជិកពេញលេញចំនួន១០គឺ៖ ប្រទេសចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ ដៃគូសង្កេតការណ៍មានចំនួន២គឺ អាហ្វហ្គានីស្ថាន និងម៉ុងហ្គោលី និងដៃគូសន្ទនាចំនួន ១៤ គឺ អាមេនី អាស៊ែបៃហ្សង់ កម្ពុជា(ដោយមន្រ្តីទូរទស្សន៍ជាតិកម្ពុជា) នេប៉ាល់ ស្រីលង្កា តួកគី អេហ្ស៊ីប កាតា អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត មីយ៉ាន់ម៉ា ម៉ាល់ឌីវ និងអារ៉ាប់រួម៕

សម្រួលអត្ថបទ៖ Borinika Sopharin Em