ពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធាន មន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាពិសេសលោក បូរី វង្សសានិត្យ ដែលកន្លងបានខិតខំប្រឹង ប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីមិនគិតពីការនឿយហត់ចូលរួមយ៉ាងសកម្មក្នុងការងារសាធារណ ការ និងដឹកជញ្ជូន ព្រមទាំងកិច្ចការផ្សេងៗទៀតទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទក ពិសេស ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទទួលបានការគាំទ្រគោរព ស្រលាញ់យ៉ាងច្រើនពីមន្រ្តីក្រោមឱវាទ និងប្រជាជន។ សូមផ្តល់ការគាំទ្រដល់ប្រធាន មន្ទីរសាធារណការថ្មី បន្តអនុវត្តតួនាទីលើវិស័យសាធារណការកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើន។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នេះជាការផ្លាស់ប្តូរប្រសិទ្ធិភាពការងាររវាងមន្ទីរសាធារណការខេត្តព្រះសីហនុ និងមន្ទីរសាធារណការខេត្តកណ្តាល ព្រោះអាណត្តិទី៧នេះ យើងមានអទិភាពទី៥ មួយបន្ថែមទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលក្រសួងសា ធារណការអាណត្តិមុនបានខិតខំអភិវឌ្ឍសេវាគ្រប់ប្រភេទ មានសេវាចុះបញ្ជី ឆៀក និងសេវានាវាបន្ថែមទៀតទាមទារឪ្យមន្ត្រីជំនាញ ក្រសួងខិតខំស្វែងយល់តាក់តែងបទដ្ឋាន គតិយុត្តិ ហើយត្រូវបណ្តុះបណ្តាលមន្ត្រីជំនាញអនុវត្ត ដូច្នេះកិច្ចការសម្រាប់អាណត្តិទី៧ គឺការអភិវឌ្ឍប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។
ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរវាយតម្លៃខ្ពស់លោក បុរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ផ្ទេរទៅកាន់មន្ទីរសាធារណការខេត្តកណ្តាល លោកបានដឹកនាំគ្រប់គ្រងមន្ទីរសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនខេត្តលើវិស័យសាធារណការប្រកបដោយភាពរីកចម្រើនជាទីមោទន ពង្រឹងប្រសិទ្ធិភាពការងារ លើកកម្ពស់ស្ថាប័ន ផ្តល់សេវាសាធារណជូនសាធារណជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងដែនសមត្ថកិច្ច ជាគំរូដ៏ប្រពៃដល់អ្នកបន្តវេន និងអបអរសាទរលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការខេត្តកណ្តាល ត្រូវផ្ទេរជាប្រធានមន្ទីរសាធារណ ការ ខេត្តព្រះសីហនុ សូមលោកប្រធានមន្ទីរថ្មីខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយបូរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឪវាទ ពិសេសប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់ក្រសួង និងខេត្តដែលដាក់ចេញអនុវត្តឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ក្រសួងសាធារណការត្រូវបានប្រជាពលរដ្ឋពេញនិយមពាក់ព័ន្ធផ្លូវថ្នល់ សេវា ផ្លាកសញ្ញាចរា ចរណ៍ ក្នុងនាមក្រសួងជំនាញ ការផ្សព្វផ្សាយព័ត៌បានបង្ហាញភាពទាក់ទាញ ទិសដៅ ពិនិត្យវាយតម្លៃលើវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារច នាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹកកខ្វក់ ផ្លូវទឹក ផ្លូវដែក និងសំណង់កំពង់ផែ រួមទាំងការធ្វើទំនើបកម្ម នៃការផ្តល់សេវាសាធារណលើការដឹកជញ្ជូនផ្លូវគោក។ រាជរដ្ឋាភិបាលបានកំណត់ វិស័យអទិភាពគន្លឹះទាំង៥ មានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល នៃយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ មានបាវចនាចំនួន ៥ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងបានកំណត់ចក្ខុវិស័យធំៗចំនួនពីរ គឺ
១.ការលើក កម្ពស់សេវាគ្រប់ប្រភេទ តាមរយ:ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រើប្រាស់បច្ចេកវិទ្យា ឌីជី ថលក្នុងការគ្រប់គ្រង ផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធិភាព ជឿទុកចិត្ត
២.ការលើកកម្ពស់ការតភ្ជាប់ដឹកជញ្ជូនអន្តរមធ្យោបាយ និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដឹកជញ្ជូនឪ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ៕