ពិធីបើកសន្និបាតបូកសរុប លទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ត កម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍

ក្រសួងប្រៃប្រៃសណីយ៍និង ទូរគមនាគមន៍ បានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្ត កម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល ដែលបានប្រារព្ធនៅសណ្ធាគារសុខាភ្នំពេញ។
សន្និបាតនេះរៀបចំឡើងដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងារតាមវិស័យរបស់ក្រសួងដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើក ទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបង្ហាញអំពី សមិទ្ធផលសម្រេចបានក្នុងការអនុវត្តការងារក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ កន្លងមក។ ក្នុងរយៈពេល ៥ឆ្នាំ នេះ ក្រសួងបានឆ្លងពី ការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ទៅរកការអនុវត្តយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តខិតខំធ្វើការកែទម្រង់លើការងាររបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ដើម្បីជំរុញការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវ វិស័យ៣ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលទូរគមនាគមន៍
និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមបញ្ចូលគ្នាជាវិស័យឌីជីថល និង ការរួមចំណែកនៅក្នុងដំណើរការកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ សំដៅជំរុញការចាប់យក ការប្រើប្រាស់ និងការធ្វើ បរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល៕