ស្ថានទូនជប៉ុនប្រចាំកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “អ៊ុនរ៉េន” បានចាប់ផ្តើម តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថាន ទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោង ទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ២៥០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែលអនុវត្ត ដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ គម្រោងនេះ មានគោលបំណងផ្តល់នូវការវះកាត់ដែលសមរម្យដោយលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យផ្សេងទៀត និងមណ្ឌលសុខភាព ក្នុង ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយការបង្កើនចំណេះដឹងផ្នែកវេជ្ជសាស្ត្រដល់បុគ្គលិកពេទ្យ នីមួយៗនៅក្នុងតំបន់នេះ ការពង្រឹងជំនាញបង្រៀន ក៏ដូចជាជំនាញរោគវិនិច្ឆ័យរបស់គិលានុបដ្ឋាយិ កា និងការណែនាំឧបករណ៍វេជ្ជសាស្ត្រថ្មីសម្រាប់ការវះកាត់។ តាមរយៈសកម្មភាពទាំងនេះ ឯកឧត្ដមអ៊ូអិណុ អាត់ស៊ូស៊ី រំពឹងថាគម្រោងនឹងផ្តល់នូវលទ្ធភាពក្នុងការវះកាត់សមស្របដោយមិនមានការពន្យារពេល ដោយការ បង្កើតប្រព័ន្ធបញ្ជូនវេជ្ជសាស្ត្រនៅភាគឦសាននៃប្រទេសកម្ពុជា និងការកើនឡើងនូវលទ្ធភាព ដែល ប្រជាពលរដ្ឋទទួលបានការបញ្ជូនទៅកាន់អាជ្ញាធរសុខាភិបាល។
ក្នុងគម្រោងនេះ សកម្មភាពចំនួនបីនឹងត្រូវបានអនុវត្ត៖ (១) ការកែលម្អអគារមតេយ្យសិក្សា និងសួន កុមារ (២) ការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យសិក្សា និងមន្ត្រីរដ្ឋបាលអប់រំ។ល។ និង (៣) ការលើកកម្ពស់ ការយល់ដឹងរបស់មាតាបិតា ចំពោះការអប់រំកុមារតូច នៅក្នុងសាលាមត្តេយ្យរដ្ឋ ក្នុងខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា៕