ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន ៣២នាក់ ក្នុងនោះមាននិស្សិតចំនួន២នាក់ ទទួលអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ខេត្តព្រះសីហនុ-នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង សីណេត អភិបាល ខេត្តព្រះសីហនុ បានជួបសំណេះ សំណាល និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនពលករដែលវិល ត្រឡប់មកពីប្រទេសថៃ នៅស្រុក កំណើតវិញនៅស្រុព្រៃនប់សរុបចំនួន ៣២នាក់ ស្រី ១៨នាក់ ស្មើនឹង ១៣គ្រួសារ ក្នុងនោះមាននិស្សិតចំនួន២នាក់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុមានការងារជាង ៤ពាន់កន្លែងនៅរង់ចាំទទួលពលករខ្មែរ។ពួកយើងចង់អោយបងប្អូនមករកការងារនៅតាមរោងចក្រ សហគ្រាសនៅខេត្តព្រះសីហនុវិញ។បច្ចុប្បន្នកម្ពុជានៅខ្វះកម្លាំងពលកម្ម ហើយរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរដែលត្រឡប់មកវិញក្នុងការជួយសម្របសម្រួលជីវភាពប្រចាំថ្ងៃតាមរយ:កញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។

ក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវរបបសន្តិសុខសង្គម ប្រាក់សោធមននិវត្តន៍ ព្រោះវាមានអត្ថប្រយោជន៍ ៣យ៉ាង ១.អត្ថប្រយោជន៍សុខភាព ២.អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ  ៣.ប្រាក់សោធននិវត្តន៍ ហើយក្នុងវិស័យឯកជននៅកម្ពុជាទទួលបានអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍គ្រប់ៗគ្នាដូចមន្ត្រីរាជការដែរ។

ប្រសិនបើយើងទៅធ្វើការនៅប្រទេសថៃ នៅពេលយើងមានកម្លាំងធ្វើការទទួឡបានប្រាក់ខែ។ប៉ុន្តែនៅពេលយើងចាស់មិនមានប្រាក់សោធននិវត្តន៍ដូចនៅកម្ពុជានោះទេ។

អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនពលករដែលវិលពីប្រទេសថៃចំនួន ៣៣នាក់ ស្រី ១៨នាក់ ស្មើនឹង ១៣គ្រួសារ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីងៀត ១គីឡូ ទឹកត្រី ១យួរ ឃីដមួយកញ្ចប់ (សារុង មុង ភួយ ក្រម៉ា) និងថវិកា ១០ម៉ឺនរៀល ។