ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាក់ទៅកាន់មេដឹកនាំ ក្នុងកិច្ចប្រជុំកំពូល SCO នៅទីក្រុង Tianjin ថា៖ គ្រប់សមាជិកនិងដៃគូទាំងអស់ គឺជាមិត្តល្អរបស់ចិន

ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំក្នុងកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) កាលពីរសៀលថ្ងៃចន្ទនេះនៅឯពិធីបើកកិច្ចប្រជុំកំពូល SCO ផ្លូវការនៅទីក្រុង Tianjin ប្រទេសចិន ។ ថ្លែងបើកកិច្ចប្រជុំកំពូលនេះទៅកាន់មេដឹកនាំជាសមាជិក SCO និង ដៃគូនានា រួមទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ផងនោះ! លោក Xi បានបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើការងារជាមួយនឹងសមាជិក SCO ដែលប្រឈមមុខនឹង “ការងារលំបាកកាន់តែខ្លាំងឡើងក្នុងការធានាសន្តិសុខ និងការអភិវឌ្ឍន៍”។ ក្រុមប្រទេសជាសមាជិករួមមាន១០ប្រទេស ដែលបានប្រមូលផ្តុំចាប់ពីថ្ងៃអាទិត្យមកនៅក្នុងទីក្រុងកំពង់ផែ Tianjin ហើយបានបង្កើននូវទំហំ និងឥទ្ធិពលក្នុងរបស់ខ្លួនក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ បើទោះបីជាគោលដៅ និងកម្មវិធីរបស់ខ្លួននៅតែមានភាពស្រពិចស្រពិលបន្តិចបន្តួច និងការទទួលស្គាល់ឈ្មោះនេះនៅមិនទាន់រន្ទឺនៅឡើងក្តី។ សមាជិកភាពពេញលេញរួមមានប្រទេសរុស្ស៊ី បេឡារុស្ស ចិន ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ ដែលកាលពីដើមឡើយត្រូវបានគេមើលឃើញថាវាគ្រាន់តែ foil សម្រាប់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅអាស៊ីកណ្តាល អង្គការនេះបានជ្រើសរើសសមាជិកថ្មីចំនួនបួនជាមួយនឹងការបន្ថែមដោយប្រទេសឥណ្ឌា និងប៉ាគីស្ថាននៅឆ្នាំ ២០១៧  និងអ៊ីរ៉ង់នៅឆ្នាំ ២០២៣ និងបេឡារុស្សនៅឆ្នាំ ២០២៤។ ក្នុងសុន្ទរកថានោះដែរ លោក Xi បានសន្យាថាប្រទេសចិននឹងផ្តល់ជំនួយឥតសំណងចំនួន ២ប៊ីលានយន់ដល់រដ្ឋជាសមាជិក។ ហើយក្នុងរយៈពេល៣ឆ្នាំខាងមុខ ប្រទេសចិននឹងផ្តល់ប្រាក់កម្ចីចំនួន ១០ប៊ីលានយន់បន្ថែមទៀតដល់សមាជិកនៃសម្ព័ន្ធធនាគាររបស់ខ្លួន។លោក Xi ក៏បាននិយាយផងដែរថា រដ្ឋជាសមាជិកគួរតែគោរពនូវភាពខុសគ្នា ប៉ុន្តែត្រូវរក្សាទំនាក់ទំនងនិងសហប្រតិបត្តិការឲ្យបានរឹងមាំ។ សម្រាប់លោក Xi ចង់មានអត្ថន័យថា“រដ្ឋជាសមាជិក SCO ទាំងអស់គឺជាមិត្ត ហើយដៃគូទាំងអស់ក៏ជាមិត្តរបស់ចិនដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ