បែកធ្លាយរូបភាពមេដឹកនាំកូរ៉េខាងជើង Kim Jong Un ចុះពិនិត្យរោង ចក្រនុយក្លេអ៊ែរដ៏សម្បើមរបស់ខ្លួន! ក្រោយពីលោក Trump ជាប់ក្នុងអណត្តិទី២! ខណៈអ្នកជំនាញថាវាជារូបភាពក្នុងឆ្នាំ២០២០មកម្ល៉េះ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានអញ្ជើញចុះត្រួតពិនិត្យកន្លែងផលិតសម្ភារៈនុយក្លេអ៊ែរ និងបានអំពាវនាវឱ្យមន្រ្តីជំនាញពង្រឹងសមត្ថភាពនុយក្លេអ៊ែរប្រទេសខ្លួនបន្ថែមទៀត។ យោងតាមរបាយការណ៍នៃដំណើរទស្សនកិច្ចរបស់លោក Kim ក៏បានសង្កត់ធ្ងន់លើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ បន្ទាប់ពីការចាប់ផ្តើមឡើងកាន់តំណែងថ្មីជាប្រធានាធិបតីអាម៉េរិករបស់លោក Donald Trump។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានបន្ថែមព័ត៌មានជាផ្លូវការថា លោក Kim បានទៅទស្សនាមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ និងវិទ្យាស្ថានអាវុធនុយក្លេអ៊ែរដ៏ធំសម្បើមមួយ ប៉ុន្តែពួកគេមិនបាននិយាយថានៅពេលណាដែលដំណើរទស្សនកិច្ចនេះបានធ្វើឡើងនោះទេ និងនៅកន្លែងណាពិតប្រាកដដែរ ហើយរូបថតដែលកូរ៉េខាងជើងបង្ហាញពីដំណើរទស្សនកិច្ចរបស់មេដឹកនាំពួកគេនោះ ហាក់បានបង្ហាញថាលោក Kim ទំនងជាបានទៅទស្សនាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលលោកធ្លាប់បានទៅរួចហើយកាលពីខែកញ្ញាឆ្នាំមុនៗម៉្ល៉េះ។ ដំណើរទស្សនកិច្ចនាពេលនោះគឺជាចេតនាលាតត្រដាងបែបអំណួតជាលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងអំពីទីកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ចាប់តាំងពីពួកគេបានបង្ហាញវាទៅកាន់ក្រុមអ្នកប្រាជ្ញអាមេរិកអំឡុងឆ្នាំ២០២០មកម៉្លេះ។ ក្នុងដំណើរទស្សនកិច្ចចុងក្រោយនោះដែរ លោក Kim បានសរសើរអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញផ្សេងទៀតរបស់កូរ៉េសម្រាប់ “ការងារផលិតសម្ភារៈគ្រប់ប្រភេទរបស់នុយក្លេអ៊ែរ មានទាំងកម្រិតអាវុធ និងក្នុងការពង្រឹងខែលនុយក្លេអ៊ែរបន្ថែមដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យប្រទេសកូរ៉េខាងជើងក៏បាននិយាយថា ខ្លួនបានសាកល្បងប្រព័ន្ធកាំជ្រួច Cruise ដែលជាអាវុធមួយប្រភេទដែលគេស្គាល់ជាលើកទី៣របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ ហើយលោក Kim ក៏បានប្តេជ្ញាថា អាវុធទាំងនោះគឺបង្កើតឡើងដើម្បីឆ្លើយតបនឹងស្ថានភាពដ៏តានតឹងបំផុត ចំពោះអ្វីដែលខ្លួនហៅថាកំណើនធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាការហាត់សមព្យាយាមលុកលុយដែនសមត្ថកិច្ចរបស់ខ្លួន បើទោះបីជាក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលបាននិយាយម្តងហើយម្តងទៀតថា វាគ្រាន់តែជា សមយុទ្ធយោធារបស់ពួកគេដែលមានលក្ខណៈការពារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានផែនការពង្រីកសមយុទ្ធយោធារបស់ពួកគេមែន ប៉ុន្តែគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើងដូចគ្នាដែរ។ ចាប់ផ្តើមពីអាណត្តិទី២របស់លោក Trump នេះតទៅ ដើម្បីធ្វើឲ្យទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងងើបឡើងវិញ កូរ៉េខាងជើងក៏ព្យាយាមការពារបន្ថែមនូវការងារកាទូតជាច្រើនទៀតដែរ ព្រោះកន្លងទៅលោក Trump ធ្លាប់បានជួបជាមួយលោក Kim បីដងរួចហើយអំឡុងពេលអាណត្តិទី១របស់លោកក្នុងឆ្នាំ ២០១៨ និង ២០១៩ ហើយទំនាក់ទំនងពួកគេបានធ្លាក់ចុះវិញ ដោយសារតែជម្លោះជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយសហរដ្ឋអាមេរិក មកលើកូរ៉េខាងជើងក្នុងអណត្តិលោក Joe Biden។ ថ្មីនេះៗនេះមានបទសម្ភាសន៍របស់ Fox News មួយបានចាក់ផ្សាយសំដីលោក Trump ដោយបានហៅលោក Kim ថា “ជាបុរសឆ្លាត” និង “មិនមែនជាអ្នកខ្នះខ្នែងខាងសាសនានោះទេ។” នៅពេលសួរថាតើគាត់នឹងទាក់ទងទៅកាន់លោក Kim ម្តងទៀតឬអត់ ស្រាប់តែលោក Trump ឆ្លើយតបថា “ខ្ញុំនឹងទាក់ទងទៅលោក Kim ជាថ្មី” ខណៈអ្នកជំនាញជាច្រើននិយាយថា លោក Kim ទំនងជាគិតថាលោកមានអំណាចចរចាធំជាងនៅក្នុងការងារជម្រុញការទូតជាងឆ្នាំមុនៗជាមួយលោក Trump ដោយសារតែឃ្លាំងអាវុធនុយក្លេអ៊ែរប្រទេសកូរ៉េបាននឹងពង្រីកនិងបង្កើនកម្លាំងយោធាបន្ថែម ព្រមទាំងកំពុងមានទំនាក់ទំនងល្អជាមួយរុស្ស៊ីដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ