បើកការប្រកួត បាល់ទាត់ លីកខ្នាតតូចពាន់រង្វាន់Camsports Plus 2025 រដូវកាលទី១

តារាងបាល់ទាត់ ខេមស្ពតផ្លាស Camsports Plus Cambodia បានបើការប្រកួត បាល់ទាត់ លីកខ្នាតតូចពាន់រង្វាន់ Camsports Plus 2025 រដូវកាលទី១ ជាផ្លូវការហើយនៅចុងសប្តាហ៍នេះ ក្រោមវត្តមាន លោក DO HOANG VIET (ឌូ ហុង វៀត) ប្រធាន និងជាស្ថាបនិក ខេមស្ពតផ្លាស Camsports Plus Cambodia តំណាងម្ចាស់ឧបត្តម្ភកម្មវិធីប្រគួត និងមានការអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋាន គណៈកម្មាការរៀបចំ ការប្រកួត និងកីឡាករ គ្រប់ក្រុម ដែលបានចូលរួមប្រកួត ជាច្រើនរូប។

លោក DO HOANG VIET (ឌូ ហុង វៀត) ប្រធាន និងជាស្ថាបនិក ខេមស្ពតផ្លាស Camsports Plus Cambodia បានបញ្ជាក់ឱ្យដឹងថា ការរៀបចំ ការប្រកួត លីកលើកទី១ ដែលរៀបចំឡើងដោយ ខេមស្ពតផ្លាស ដោយមាន១៦ក្រុម ចូលរួមប្រកួត នឹងបែងចែកចេញជា៤ពួល ការប្រកួត ជំរុញលក្ខណៈទៅតាមស្តង់ដាច្បាប់ បានកំណត់។ សំរាប់ក្រុមជ័យលាភី នៃការប្រកួតបាល់ទាត់នេះ ក្រុមជ័យលាភី និងទទួលបានពានរង្វាន់៣លានរៀល រួមជាមួយនិងមេដាយមាស ក្រុមជ័យលាភី លេខ២ បាន២លាន រួមជាមួយ មេដាយប្រាក់ និងទី៣ បានថវិកា១លានរៀលផងដែរ។

ថ្ងៃបើកឆាកប្រកួត វគ្គដំបូងប្រកួត បាល់ទាត់មាន៤ ក្រុម ក្នុងនោះពូល A ក្រុមME FC ជួបប្រគួតជាមួយ និង SYBELLE PARIS FCនិងក្រុម WE ARE ZEUS ជួបប្រកួត ជាមួយនិងក្រុម MEKONG FC សំរាប់ពូលB មានក្រុម CAP CITY ជួបប្រកួត ជាមួយនិងក្រុមBIDC BANK និងក្រុម REACHSEY FC ជួបប្រកួត ជាមួយនិងក្រុមELEPHANT FC ។

ឆ្លងកាត់តាមការប្រកួត យ៉ាងស្វិតស្វាញ ទៅតាមបច្ចេកទេស និងច្បាប់កីឡាលទ្ធផលថ្ងៃបើកឆាកនេះ សំរាប់ពូល A ក្រុម SYBELLE PARIS FC បានយកឈ្នះលើក្រុម ME FC ៨ទល់និង១ សំរាប់ក្រុម MEKONG FC បានយកឈ្នះលើក្រុម WE ARE ZEUS ៨ទល់និង១ ចំណែកឯពួល B វិញ ក្រុម CAP CITYបានយកឈ្នះលើក្រុម BIDC BANK ៥ទល់និង៣ និងក្រុម ELEPHANT FC បានយកឈ្នះលើកក្រុម REACHSEY FC ៥ទល់និង១។

គួរបញ្ជាក់ថា ខេមស្ពតផ្លាស Camsports Plus Cambodia ដែលមានទីតាំងស្ថិតនៅផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អាចអោយអ្នកស្រលាញ់កីឡា មកលេងក្នុងតារាងនេះ មានប្រភេទតារាងអាចលេងគ្នា ៧ នាក់ និង១១ នាក់ ហើយកក៏មានប្រភេទតារាងកីឡាបាល់ទះ ប៉េង ប៉ុង មួយចំនួនទៀតផងដែរ៕