នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញដល់របស់បេក្ខភាព ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង

នាពេលនេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញដល់របស់បេក្ខភាព ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែងនាពេលរសៀល ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ប្រកបដោយទឹកមុខរីករាយ និងជំនឿចិត្តមុតមាំ ព្រមទាំងមានសាច់ញាតិ ក្រុមគ្រួសារជូនមកកាន់មណ្ឌលប្រឡងផងដែរ ។

វិញ្ញាសាដែលតាក់តែងព្រឹកនេះ មានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញ/បច្ចេកទេស ២.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និង ៣.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។

គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំស្តង់សម្រាក សម្រាប់បេក្ខជន ព្រមទាំងសាច់ញាតិ និងអាណាព្យាបាលធ្វើការរង់ចាំបេក្ខជននៅក្រៅបរិវេណមណ្ឌលប្រឡង ដោយមានការផ្គត់ផ្គង់ភេសជ្ជៈ ទឹកពិសា និងពេទ្យប្រចាំការ ដោយមានការចូលរួមក្នុងតួនាទីសម្របសម្រួល និងផ្តល់ព័ត៌មាន ពីដំណើរការទូទៅនៃការប្រឡង ជូនទៅដល់បេក្ខជនតាមការចាំបាច់៕