នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានហៅលោក Donald Trump ថា៖ ជាមិត្តដ៏ល្អបំផុត មិនធ្លាប់មាននៅសេតវិមានអាម៉េរិក ខណៈដែលប្រជាជនអ៊ីស្រាអែលរបស់លោកស្នើឲ្យ បញ្ចប់សង្រ្គាមជាង១៥នេះទៅ….

អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាច្រើននាក់នៅសេតវិមានសហរដ្ឋអាមេរិក ស្រាប់តែ លោក Netanyahu បាននិយាយ នៅចំពោះមុខលោក Trump ថា«អ្នកគឺជាមិត្តដ៏អស្ចារ្យបំផុតដែលអ៊ីស្រាអែលមិនធ្លាប់មាននៅក្នុងសេតវិមាននេះ»។ ដែលបទសម្ភាសន៍នេះធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ធ្វើដំណើរទស្សនកិច្ចជាទៅកាន់អាម៉េរិក ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំលើកដំបូងគេ សម្រាប់អាណត្តិទីពីររបស់លោកប្រធានាធិបតីអាម៉េរិក Donald Trump និងចំពេលដែលមានកិច្ចគាំទ្រដ៏សែនយឺតយ៉ាវបំផុតចំពោះរូបលោក Netanyahu នៅលើទឹកដីអ៊ីស្រាអែលខ្លួនឯងដែរ។ លើសពីនេះដែរលោក Netanyahu បានបន្ថែមថា “លោក Trump ពិតតួអង្គដ៏សំខាន់ដែលបានរំដោះអាវុធរបស់អ៊ីស្រាអែលពីការរឹបអូសកន្លងទៅ”។ ដែលទាំងនោះគឺសំដៅថាវត្តមានរបស់ លោក Trump ជាប្រធានាធិបតីអាម៉េរិកក្នុងអាណត្តិទី២នេះ គឺបានផ្អាកសកម្មភាពរដ្ឋបាលលោក Joe Biden លើការដឹកជញ្ជូនគ្រាប់បែកទម្ងន់២០០០ផោនទៅកាន់ Isreal ដែរ ចំពេលដែលក្តីព្រួយបារម្ភអំពីជនស៊ីវិលនៅហ្គាហ្សាដូចគ្នា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបច្ចុប្បន្នក៏កំពុងប្រឈមមុខនឹងការដាក់សម្ពាធពីក្រុមចម្រុះស្តាំនិយមដែលធ្លាប់ប្រកួតប្រជែងជាមួយលោកថែមទៀតផង ដោយពួកគេទាមទារឲ្យមានបទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សាបន្ថែមទៀត ហើយលោកក៏ទទួលសម្ពាធពីជនជាតិអ៊ីស្រាអែលខ្លួនឯងដែលតែងតែត្អូញត្អែនឹងសង្គ្រាមដែលអូសបន្លាយនេះដែរ ដោយពួកគេចង់ឲ្យមានចំណាត់ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ត្រលប់មកផ្ទះវិញ និងល្មមបញ្ចប់ជម្លោះជាមួយហាម៉ាសហើយក្នុងរយៈពេល១៥ខែមកនេះ ព្រោះអ្នកដែលរងគ្រោះពិតប្រាកដគឺជនស៊ីវិលពីភាគីសងខាងតែប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ