ធានារ៉ាប់រងកម្ពុជា-កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេស

ធានារ៉ាប់រងកម្ពុជា-កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែករំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេស

_ _ _ _

និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ ក្រោមវត្តមានឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Chang-Eon Heo ប្រធាន និងនាយកប្រតិបត្តិវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ។

 គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះក្នុង គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ការចែក រំលែកបទពិសោធន៍ ព្រមទាំងជំនាញបច្ចេកទេសដើម្បីបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យធានារ៉ាប់រងទាំង ក្នុងប្រទេសកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌ ការ បំពេញទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ និងការរៀបចំកម្មវិ ធីផ្សេងៗ រួមមាន សិក្ខាសាលា វេទិកា និងកម្មវិធីបណ្តុះបណ្តាល ក្នុងវិស័យ។

ក្រៅពីនេះ អនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុង គោលបំណង ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ជាពិសេសលើការគ្រប់គ្រងស្ថិតិធានារ៉ាប់រង និង ការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង និងការបំពេញកិច្ចការផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំងសងខាង៕