ទីបញ្ជាការស្រាលកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានចេញរថយន្តអន្តរាគមន៍ ដឹកប្រជាជនដែលទទួលរងគ្រោះទឹកជំនន់

ទីបញ្ជាការស្រាលកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានចេញរថយន្តអន្តរាគមន៍ ដឹកប្រជាជនដែលទទួលរងគ្រោះទឹកជំនន់

ខេត្តព្រះវិហារ ៖ អនុវត្តតាមផែនការណែនាំដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក  មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បញ្ជាជូនលោកវរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពល ទទួលបន្ទុកទីបញ្ជាការស្រាលទិសទី១ ប្រាសាទព្រះវិហារ បានបញ្ចេញរថយន្ត ដើម្បីអន្តរាគមន៍ជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទៅដាក់នៅទីទួលដែលមានសុវត្ថិភាព។

 លោកវរសេនីយ៍ឯក វឿន វិចិត្រ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តម ឈរ សុខ សូមឱ្យកងកម្លាំងបើកបរទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេណបំពេញបេសកកម្ម និងគោរពឱ្យបាននូវតួនាទី និងភារកិច្ចជាកងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ។

កងកម្លាំងបើកបរទាំងអស់បានយកចិត្តទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរបស់ខ្លួនមិនខ្លាចនឿយហត់ ដើម្បីសម្រេចតាមផែនការឱ្យបានជោគជ័យជូនអង្គភាពក៏ដូចជូនជាតិមាតុភូមិ។