ទីក្រុង Los Angeles ប្រកាសជ័យជម្នះមួយកម្រិត បន្ទាប់ពីរដ្ឋការ អាម៉េរិករបស់លោក Trump សម្រេចដកកងឆ្មាំជាតិចេញពីទឹកដី របស់ពួកគេជាបណ្តើរៗ

រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump កំពុងបញ្ចប់ការដាក់ពង្រាយកងទ័ព National Guard ចំនួន២000 នាក់ទៅទីក្រុង Los Angeles ដើម្បីគាំទ្រសកម្មភាពអនុវត្តច្បាប់ជនអន្តោប្រវេសន៍ នេះបើយោងតាមការរាយការណ៍របស់អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោក Sean Parnell កាលពីថ្ងៃអង្គារ ម៉ោងនៅអាម៉េរិក។ អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានបញ្ចេញប្រតិកម្មក្នុងសន្និសីទសារព័ត៌មានមួយនៅយប់ថ្ងៃអង្គារថា៖ នេះជាជ័យជម្នះដែលបានមកពីភាពសាមគ្គីគ្នារបស់ប្រជាជនក្នុងទីក្រុងរបស់យើងដែលបានឈរយ៉ាងអង់អាចជាមួយគ្នា ដោយបានស្រែកថា៖ វាមិនចាំបាច់ក្នុងការដាក់កម្លាំងទ័ពមកកាន់ទីក្រុងរបស់យើងនោះឡើយ។ គួររំលឹកថាប្រធានប៉ូលីស Los Angeles បានបញ្ជាឲ្យពង្រាយកងទ័ពជាតិ ឬ National Guard របស់ California ចំនួនប្រហែល ៤000 នាក់ និងកងទ័ពជើងគោក៧00នាក់នៅដើមខែមិថុនានេះ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាជុំវិញការចាប់ខ្លួនជនអន្តោប្រវេសន៍នៅក្នុងនៅជុំវិញទីក្រុង LA។ កងទ័ពត្រូវបានផ្ដល់បេសកកម្មក្នុងកិច្ចការពារអគាររដ្ឋាភិបាល និងការពារបុគ្គលិកបម្រើការងារផ្នែកអន្តោប្រវេសន៍។ ទោះជាយ៉ាងណាមិញការដាក់ពង្រាយកងទ័ពរបស់ពួកគេត្រូវបានជំទាស់នៅក្នុងតុលាការសហព័ន្ធដោយអភិបាលរដ្ឋ California លោក Gavin Newsom ។ ជាងនេះទៅទៀតលោកស្រី Bass បានប្រាប់សារព័ត៌មានបន្ថែមថា៖ ការពង្រាយកងទ័ពនេះគឺជា “ការប្រើប្រាស់ទ័ពខុសទំនង មិនត្រឹមត្រូវចំពោះបុគ្គលដែលបម្រើជាតិរបស់យើង។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើកងទ័ពដែលនៅសល់នឹងស្ថិតនៅក្នុងទីក្រុង រយៈពេលប៉ុន្មានថ្ងៃទៀត ខណៈដែលការចាប់ខ្លួនជនអន្តោប្រវេសន៍នៅតែបន្តទូទាំងប្រទេសដដែល ហើយនេះជាផ្នែកមួយនៃការបញ្ជាក់ពីភាពរឹងមាំរបស់លោក Trump ក្នុងការចាត់វិធានដេញជនអន្តោប្រវេសន៍ខុសច្បាប់ឲ្យចេញពីទឹកដីសហរដ្ខអាមេរិក៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា