“ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជិវិតមនុស្ស ” ក្នុងគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌,

(ភ្នំពេញ)៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសហការគ្នារៀបចំកម្មវិធីផ្ដល់ឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស” នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។
ពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ៕