ថ្ងៃទី២នៃដំណើរបេសកកម្មរបស់អ្នកសារព័ត៌មានប្រមាណ២០ស្ថាប័ន ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តមណ្ឌលគិរី

នេះជាថ្ងៃទី២ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានប្រមាណ៥០រូប ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
ក្នុងខេត្តមណ្ឌលគិរីក្រៅពីតំបន់ទេសចរណ៍បែបធម្មជាតិ ក៏មានតំបន់សក្ដានុពលជាច្រើន ដូចជា រ៉ែមាស តំបន់អូរខ្វាវ ស្រុកកែវសីមា ជាដើម ដែលមានចម្ងាយប្រមាណជាង៦០គីទ្បូម៉ែតពីទីរួមខេត្តមណ្ឌល់គិរី។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាល កម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុន របស់ ប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលអាច ចាប់ផ្តើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា៕