តំណាងអគ្គស្នងការ​នគរបាល​ជាតិកោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​យ៉ាង​សកម្ម​ ទទួល​បាន​លទ្ធផល​ល្អ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រុំ​ សន្ធរ​ ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​​ ក្នុង​នាម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លង​មក​យ៉ាង​សកម្ម​ ទទួល​បាន​លទ្ធផល​ល្អ​។​ ទន្ទឹម​នោះ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​ត្រូវ​កែ​លំអ​ និង​ជា​បទ​ពិសោធន៍​ផង​ដែរ​។​ ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ និង​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ព្រុំ​ សន្ធរ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ មានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយសេចក្តីសម្រេច​ ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មានការ​ចូលរួម​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ លោក-លោកស្រី នាយករង​មន្ទីរ​ និង​នាយ​ការិយាល័យ​ទាំង​១១​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀននៅ​រសៀល​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២៤។​បន្ទាប់​ពី​លោក​វរសេនីយ៍ឯក​ គង់​ សី​វ​ឌ្ឍ​នា​ នាយការិយាល័យ​រដ្ឋបាល​-​សរុប​ អាន​សេចក្តីសម្រេច​ ផ្សព្វផ្សាយស្តីស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​ នៃ​មន្ទីរ​ប្រឆាំង​​គ្រឿងញៀន​រួច​មក​,​ឯកឧត្តម​​បាន​គូសបញ្ជាក់​ថា​ ការ​ប្រគល់​ភារកិច្ច​ថ្មី​ជូន​ដល់​ លោក​-​លោកស្រី​ នាយករង​មន្ទីរ​នៅ​ពេល​នេះ​ សំដៅ​ពង្រឹង​ពិសេស​ប្រសិទ្ធ​ការងារ​ និង​ការ​ទទួលខុសត្រូវ​លើ​ការ​បញ្ជា​ដឹកនាំ​ផងដែរ។​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​-​លោកស្រី​ នាយករង​មន្ទីរ​ និង​លោកនាយ​ការិយាល័យ​ជំនាញ​ និង​មន្ត្រី​ទាំងអស់​ សូម​ពង្រឹង​របៀបរបប​ការងារ​ ជាពិសេស​ត្រូវប្រកាន់ឱ្យបានភ្ជាប់ភ្ជួននូវបទវិន័យ​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា៕