គ្រោះរញ្ជួយដីកម្រិតខ្លាំងនិងផ្ទួនៗគ្នានៅទីតាំងដដែលៗបានវាយប្រហារប្រទេសដែនកោះ Vanuatu ដែលមានប្រជាជនរស់នៅត្រឹមតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ
គ្រោះរញ្ជួយដីកម្រិតខ្លាំងនិងផ្ទួនៗគ្នានៅទីតាំងដដែលៗបានវាយប្រហារប្រទេសដែនកោះ Vanuatu ដែលមានប្រជាជនរស់នៅត្រឹមតែ៣៣ម៉ឺននាក់ប៉ុណ្ណោះ
—————–
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថាគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រវ៉ានូអាទូ នៅថ្ងៃអង្គារនេះក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង។ ប៉ុន្តែមិនមានរបាយការណ៍អំពីចំនួនមនុស្សស្លាប់និងរបួសនៅឡើយទេ។ ការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ប្រទេសដែនកោះមួយនេះ ក៏ត្រូវបានគេទម្លាយចេញដែរ ត្រឹមរយៈពេលមិនដល់២ម៉ោងផងបន្ទាប់ពី រងគ្រោះរញ្ជួយដី។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ៥៧គីឡូម៉ែត្រ ហើយស្ថិតនៅភាគកណ្តាលចំងាយ៣០ គីឡូម៉ែត្រ នៃភាគខាងលិចទីក្រុង Port Vila ដែលជាទីក្រុងធំបំផុតនៅវ៉ានូអាទូ ដែលជាប្រទេសប្រជុំដែនកោះចំនួន៨០ មានប្រជាជនរស់នៅប្រហែលជា៣៣ម៉ឺននាក់រស់នៅប៉ុណ្ណោះ។ គ្រោះរញ្ជួយដីនេះត្រូវបន្តកម្រិតរញ្ជួយ៥.៥ រ៉ិចទ័របន្ថែមទៀតនៅជិតទីតាំងដដែល។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើការខូចខាតមានទំហំប៉ុន្មាននៅឡើយទេ ដោយសារតែខ្សែទូរស័ព្ទ និងគេហទំព័ររបស់រដ្ឋាភិបាលបានកាត់ផ្តាច់ ហើយបណ្តាញផ្លូវការមិនត្រូវបានធ្វើបច្ចុប្បន្នភាពនៅឡើយដែរ ប៉ុន្តែរបាយការណ៍នៃការបំផ្លិចបំផ្លាញគឺមានទ្រង់ទ្រាយធំដោយចាប់ផ្តើមលេចឡើងជារូបរាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះរញ្ជួយដីផ្ទួនៗគ្នានេះ។ អ្នកនាំពាក្យកាកបាទក្រហមក្នុងប្រទេសហ្វីជីវិញបាននិយាយថា កម្មករនៅលើតំបន់នោះកំពុងត្រូវអាជ្ញាធរកំណត់អត្តសញ្ញាណ និង ផ្តល់របាយការណ៍ដែរ៕
សម្រួលអត្ថបទ៖សុផារិន្ទ