គម្រោងស្ថាបនាស្ពានបេតុងឆ្លងកាត់ប្រឡាយ (លីប៉ូ) ប្រវែងជាង២០ម៉ែត្រ ទទឹងស្ពាន១៦ម៉ែត្រ ជម្រៅគ្រឹះ២៦បង្គោលក្នុងមួយជើងស្ពាន (សម្រេចបាន១០០%) តាមបទដ្ឋានបច្ចេកខ្ពស់ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ ។

គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុន KBH Construction Co.,Ltd បានអនុវត្តន៍គម្រោងស្ថាបនាស្ពានបេតុងថ្មី មាន៣ជើងតាង ប្រវែងជាង២០ម៉ែត្រ ទទឹង១៦ម៉ែត្រ ប្រើប្រាស់សសរគ្រឹះជាង៧៥ដើម ស្ថិតក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក់ ខណ្ឌប្ញស្សីកែវ នៅលើកំណាត់ប្រឡាយ (លីប៉ូ) ធ្វើឲ្យប្រព័ន្ធលំហូរទឹកបានលឿនឆ្ពោះមកភូមិសាស្រ្តស្ថានីយ៍បូមកប់ស្រូវ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក

១/តំបន់ ផ្សារអុីអន២

២/តំបន់បុរីអង្គរ

៣/តំបន់កាំកូលសុីធី

៤/តំបន់ទួលគោក ផ្លូវលេខ១៩៨៦ ផ្លូវលេខ៥៩៨ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់ផ្លូវក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ជាដើម  ៕