គម្រោងសុខសាន្តសាគរ លែន បានប្រកាសបើកគម្រោងជាផ្លូវការ ដោយទទួលបានការចូលរួមគាំទ្រ ពីដៃគូសហការ រួមនិងអ្នកវិនិយោគយ៉ាងច្រើនកុះករ ។

គម្រោងសុខសាន្តសាគរ លែន បានប្រកាសបើកគម្រោងជាផ្លូវការ ដោយទទួលបានការចូលរួមពីដៃគូសហការ និងអ្នកវិនិយោគយ៉ាងច្រើនកុះករ ។
គម្រោង សុខសាន្តសាគរ លែន ដែលជាគម្រោងមានទីតាំងស្ថិតក្នុងតំបន់តារាសាគរ ស្ថិតក្នុងខេត្តកោះកុង ភាគនីរតី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកគម្រោងជាផ្លូវការ ដោយទទួលបានការចូលរួមពីវិនិយោគិនអន្តរជាតិ ម្ចាស់ឧស្សាហកម្ម និងភ្នាក់ងារលក់អចលនវត្ថុ យ៉ាងច្រើនកុះករ ។ ពិធីប្រកាសបើកជាផ្លូវការនេះ ត្រូវបានធ្វើឡើង នៅទីតាំងសាលតាំងពិព័រតារាសាគរ ជាន់ទី១ មជ្ឈមណ្ឌល PGCT អាគារB ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ។
លោក Liu Wei នាយកផ្នែកគ្រប់គ្រងទូទៅ គម្រោងសុខសាន្តសាគរ លែន នៃក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបមិន គ្រុប បានអោយដឹងថាគោលបំណង ពិធីសម្ភោធ និងសន្និសិទប្រកាសជាផ្លូវការនៃការបើកគម្រោងសុខសាន្តសាគរ លែន នាពេលនេះ គឺដើម្បីធ្វើការណែនាំទៅដល់ដៃគូសហការ ដៃគូពាណិជ្ជកម្មឲ្យបានដឹងលម្អិតអំពី គម្រោង សុខសាន្ត សាគរ លែន ដែលជាគោលដៅទេសចរណ៍សុខុមាលភាពអេកូឡូស៊ីអាស៊ីអាគ្នេយ៍ គឺជាគម្រោងសំខាន់មួយក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត «ខ្សែក្រវាត់មួយ និង ផ្លូវមួយ»។ គម្រោងសុខសាន្តសាគរ លែន បានចាប់ផ្តើមដំណាក់កាលដំបូងនៅក្នុងទីក្រុង អេកូឡូស៊ី ថ្មីមួយនេះ ជាមួយនឹងផ្ទៃដីដ៏ធំល្វឹងល្វើយ ដែលពោរពេញទៅដោយសក្តាដានុពល មិនចាញ់និងបណ្តាប្រទេសជឿនលឿនដទៃទេ។
លោកបានបន្តថា ចក្ខុវិស័យរបស់គម្រោង សុខសាន្តសាគរ លែន ជាស្នូលនៃគម្រោងតារាសាគរ ត្រូវបានកំណត់ថាជា “គោលដៅទេសចរណ៍សុខុមាលភាព” ពិសេសមួយដែលនិងទៅបំពេញតម្រូវការរបស់ភ្ងៀវទេសចរណ៍គ្រប់រូបផងដែរ។ ក្រុមហ៊ុន បានសន្យាថានឹងបំពាក់គ្រឿងបរិក្ខារជាចម្បងចំនួន 10 ក្នុងបរិវេនគម្រោងទាំងមូលក្នុងរយះពេល៥ឆ្នាំខាងមុខ រួមមាន ប្រព័ន្ធសន្តិសុខ សាកលវិទ្យាល័យ កន្លែងសំអាតទឹកកខ្វក់ មធ្យោបាយដឹកជញ្ជូន ផ្សារទំនើប-ល-។ គោលដៅដែលក្រុមហ៊ុនចង់ឱ្យ សុខសាន្តសាគរ លែន ក្លាយជាតំបន់ទេសចរណ៍សុខុមាលភាពមួយនៅអាស៊ីអាគ្នេយ៍ ដោយយកគំនិត “សុខភាពជាទ្រព្យ ដីជាប្រយោជន៍” ជាមូលដ្ឋាន។
គូសបញ្ជាក់ថា តារាសាគរ បានបែងចែកតំបន់ធំៗ រួមមានជាតំបន់គម្រោងសុខសាន្តសាគរ លែន ដែលមានផ្ទៃដីសរុប១៩៩៤ហិតា ដោយគម្រោងវឌ្ឍនភាពដំណាក់កាលដំបូងចំនួន៨២ហិកតា ដោយរៀបចំជា “សហគម៍និងសង្កាត់” ដោយ១សហគម៍មានចំនួនអ្នករស់នៅពី ៦,០០០ ដល់ ៩,០០០នាក់ និងចំនួន៤សង្កាត់ផ្សេងទៀត ដើម្បីរក្សាបាននៅឯកជនភាពទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ ទន្ទឹមនឹងនោះ ផ្លូវលំហែរនៅតំបន់មាត់បឹងមានប្រវែង 2,500 ម៉ែត្រតភ្ជាប់សួនច្បារចំនួនបួនគឺ សួនផ្សារ Acacia , សួនផ្កាសាគូរ៉ា សួនផ្កាចំរុះ នឹង សួនផ្កាដំណក់ទឹក ដែលជាការរួមបញ្ចូលគ្នា ដ៏ល្អនៃបរិស្ថានវិទ្យានឹងធម្មជាតិ តាមរយៈទេសភាពបួនពណ៌ ដែលមានសួនផ្ការីកគ្រប់រដូវ ជាមួយនិងហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែងផ្សេងៗទៀតផងដែរ ៕